អង់គ្លេស​ទាំងពីរ Cameron Norrie និង Raducanu ធ្លាក់​ពី Indian Wells ក្នុង​ថ្ងៃ​តែមួយ

2023/03/16 07:06:38 pm        149

​​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​កំពូល​របស់​អង់គ្លេស​នាពេល​បច្ចុប្បន្ន Cameron Norrie បាន​បញ្ចប់​បេសកកម្ម​របស់ខ្លួននៅ​ព្រឹត្តិការណ៍ Indian Wells លើ​ទឹកដី​សហរដ្ឋអាមេរិក​ហើយ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ម្ចាស់ផ្ទះ Frances Tiafoe នៅ​វគ្គ ៨ នាក់​ចុងក្រោយ​។

​​Cameron Norrie ដែលជា​ជើងឯក​នៅទីនេះ​កាលពី​ឆ្នាំ២០២១ ហាក់​ធ្វើ​មិនបាន​ល្អ​ជាង​ការប្រកួត​សព្វដង ដោយ​ធ្វើឱ្យមាន​កំហុស​បច្ចេកទេស​ដល់​ទៅ ២៨លើក​បណ្តាលឱ្យ​ចាញ់​កីឡាករ​វ័យ ២៥ឆ្នាំ Frances Tiafoe ២សិត​ផ្ទួនៗ ៦-៤ និង ៦-៤​។ ​Frances Tiafoe នឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​ក្នុង​កម្មវិធី Masters 1000 ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Daniil Medvedev​។ ​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Daniil Medvedev បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina ដោយ​លទ្ធផល ២សិត​ផ្ទួនៗ​ផងដែរ ៦-៣ និង ៧-៥ ព្រឹក​មិញ​នេះ​។ ​​នេះ​ជា​ជ័យជំនះ ១៨ប្រកួត​ជាប់​គ្នា​ហើយ​សំរាប់ Daniil Medvedev បូករួម​ទាំង​ជើងឯក​ចំនួន ៣ ក្នុង​ឆ្នាំ២០២៣ នេះ​។

​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ អតីត​ជើងឯក Wimbledon, Emma Raducanu បាន​ធ្លាក់​ពី​ការប្រកួត​ត្រឹម​ជុំ​ទី៤ ក្រោម​ស្នាដៃ​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក Iga Swiatek​។ អ្នកការពារ​តំណែង​ជើងឯក​សញ្ជាតិ​ប៉ូឡូញ Swiatek បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៣ និង ៦-១ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាការិនី​រ៉ូ​ម៉ា​នី Sorana Cirstea នៅ​វគ្គ ៨នាក់​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm