អ្នក​នៅរស់​ជីវិត​ពី​ព្យុះ​ស៊ីក្លូន Freddy នៅ​ម៉ាឡាវី​រៀបរាប់​ពី​បំណាក់​ដី ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់ ២២៥​នាក់​

2023/03/16 07:33:49 pm        320

​ម៉ាឡាវី៖ អ្នក​នៅរស់​ជីវិត​ក្នុង​ភូមិ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី កាលពី​ថ្ងៃ​ពុធ​បាន​រំលឹក​ពី​ហេតុការណ៍​បំណាក់​ដីដែល​បណ្តាល​មកពី​ព្យុះ​ស៊ីក្លូន​ត្រូពិក Freddy ដែល​បាន​បោក​បក់​មក​លើ​លំនៅឋាន ខណៈ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ដេក​លង់លក់​។

​សាច់ញាតិ​របស់​ពលរដ្ឋ​នៅ​ភូមិ Mtauchira ដែលមាន​ទីតាំង​នៅក្នុង​ស្រុក Chiradzulu បាន​ស្វែងរក​សមាជិក​គ្រួសារ​រ​បស់​ពួកគេ​ដែល​បាត់​ខ្លួន ខណៈ​អ្នក​ផ្សេងទៀត​ព្យាយាម​យក​របស់របរ​របស់​ពួកគេ​ដែល​កប់​ក្នុង​ដីល្បាប់​។ អ្នក​នៅរស់​ជីវិត​បាន​និយាយថា អ្នក​ដែល​ព្យាយាម​រត់គេចខ្លួន​ត្រូវបាន​ហូរ​នាំ​ដោយ​ទឹកជំនន់ និង​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​ការ​ប៉ះទង្គិច​ជាមួយ​ថ្ម​។​ ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​ម៉ាឡាវី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ​ចំនួន​អ្នក​ស្លាប់​ពី​ការ​វាយ​បក់​លើក​ទី​ពីរ​ដោយ​ព្យុះ​បាន​កើន​ឡើងដល់ ២២៥​នាក់ និង​មនុស្ស ​៧០៧​នាក់​បាន​រង​របួស ហើយ ៤១​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​។

​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ទីភ្នាក់ងារ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបំផ្លិចបំផ្លាញ និង​ផលប៉ះពាល់​ដោយ​ព្យុះ​ស៊ីក្លូន​ត្រូពិក Freddy ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១៦,០០០នាក់​នៅ​ទូទាំង​ស្រុក​ចំនួន ១០ នៅក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី​។ យោងតាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បានឱ្យដឹងថា នៅក្នុង​ប្រទេស​ម៉ូសំប៊ិក​ដែល​នៅ​ជិតខាង មនុស្ស​យ៉ាងហោចណាស់ ២១​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​អង្គារ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm