បណ្តាញទូរទស្សន៍ជាតិ និងអន្តរជាតិចំនួន៧ បានទទួលសិទ្ធផ្សាយព្រឹត្តិការណ៍ SEA GAMES នៅកម្ពុជា

2023/03/16 07:42:43 pm        404

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC បានបើកសន្និសិទស្តីពី ប្រព័ន្ធផ្សព្វផ្សាយកីឡាSEA GAMES និងASEAN PARA GAMES2023នៅកម្ពុជា ដែលមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនបានចូលរួម។

នៅក្នុងសន្និសិទនេះ គឺមានបណ្តាញទូរទស្សន៍ក្នុងតំបន់អាស៊ានចំនួន ៧ក្រុមហ៊ុន បានទទួលសិទ្ធផ្សាយផ្តាច់មុខពី SEA GAMESនៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOCថ្លែងថា ​មកដល់នេះ គណៈកម្មាធិការជាតិ CAMSOC បានផ្តល់សិទ្ធឲ្យបណ្តាញទូរទស្សន៍ចំនួន៧ ធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES និង PARA GAMES 2023 ពីកម្ពុជាក្នុងនោះ មានទូរទស្សន៍ក្រៅប្រទេសចំនួន៥ រួមមាន៖ ក្រុមបណ្តាញទូរទស្សន៍មកពីប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី និងសឹង្ហបូរី ហើយនិងមានក្រុមហ៊ុនបណ្តាញទូរទស្សន៍មកពីប្រទេសជាសមាជិកផ្សេងៗទៀត បាន​នឹងកំពុងរៀបចំការ​ចរចា​ថ្លៃ ដើម្បីទទួលសិទ្ធការផ្សាយនៅប្រទេសគេ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា សម្រាប់ការទិញសិទ្ធផ្សាយការប្រកួតកីឡា SEA GAMES និងASEAN PARA GAMESនេះ ​គឺបណ្តាញទូរទស្សន៍ក្នុងស្រុកផ្តល់ជូនដោយឥតគិតថ្លៃ។

បើតាមតំណាងក្រុមហ៊ុនទូរទស្សន៍ iMSPORT មកពីប្រទេសឥណ្ឌូនេស៊ី ថ្លែងថា នៅពេលនេះ​យើងបានទទួលសិទ្ធិការផ្សាយផ្ទាល់លើគ្រប់កីឡាទាំងអស់ពីប្រទេសកម្ពុជា​ទៅកាន់ប្រទេស​ឥណ្ឌូនេស៊ី ហើយការផ្សាយនោះ ​នឹងមានទូរទស្សន៍​ជាច្រើនប៉ុស្តិ៍ផ្សេងទៀត ដែលស្ថិត​ក្នុង​ចង្កោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ ទទួលបានការផ្សាយបន្តផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាSEA GAMES និងPARA Games2023 កម្ពុជាបាន​រៀបចំប្រកួតចំនួន៣៦ប្រភេទកីឡា មានវិញ្ញាសាប្រកួត៥៨១វិញ្ញាសារ ក្នុងនោះ វិញ្ញាសាប្រកួតកីឡាបាល់ទាត់ ​នឹងចាប់ផ្តើមប្រកួតមុនគេ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm