មន្ទីរពេទ្យកុមារជាតិ បានកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះ រហូតដល់កម្ពុជា ទទួលពានរង្វាន់ពីWHO

2023/03/16 08:18:21 pm        544

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសបើក​សន្និបាតបូកសរុបការងារឆ្នាំ ២០២២ និង លើកទិសដៅឆ្នាំ២០២៣ ​របស់មន្ទីរពេទ្យកុមារជាតិថា មន្ទីរពេទ្យកុមារជាតិ​ បានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ប្រទេសកម្ពុជា បានទទួលពានរង្វាន់កិត្តិយសពីអង្គការសុខភាពពិភពលោក (World Health Organization) លើការងារនេះថែមទៀត។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏សូមវាយតម្លៃខ្ពស់ចំពោះការជួយចូលរួមឧបត្ថម្ភ​ទាំងផ្នែក​ហិរញ្ញវត្ថុ និងបច្ចេកទេស ​ពីសំណាក់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល​ជាតិ-អន្តរជាតិ និងដៃគូក្នុងវិស័យឯកជន​ តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។

បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ​មន្ទីរពេទ្យកុមារជាតិបាននាំមកនូវការប្រែប្រួលថ្មីៗជាច្រើន ទាំង​លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ​ដូចជា៖ ការសាងសង់ ​និងជួសជុលបន្ថែមនូវអគារមន្ទីរពេទ្យ ការកសាងសមត្ថភាពមន្រ្តី ​និងបុគ្គលិករបស់មន្ទីរពេទ្យ​ឲ្យកាន់តែមានសមត្ថភាពខ្ពស់​ស្របទៅ​តាមបទដ្ឋាន វិទ្យាសាស្ត្រ និងស្តង់ដារជាតិ ដែលជាលទ្ធផលបានបង្ហាញច្បាស់នូវកំណើន​អត្រា​ប្រើប្រាស់​សេវាទូទៅរបស់មន្ទីរពេទ្យទាំងសេវាពិគ្រោះជំងឺក្រៅ ​និងសេវាសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលសក្តិសមជាមន្ទីរពេទ្យ ​ថ្នាក់ជាតិពិតប្រាកដមួយ។

ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធផល​របស់មន្ទីរពេទ្យយើង​ពីមួយ​ថ្ងៃ ទៅមួយថ្ងៃ ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការរីកចំរើនគួរអោយកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជា​នៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ ​និងការស្លាប់នៅខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយនឹង​បណ្តា​ប្រទេស ជិតខាងរបស់យើង ដែលទាមទារឲ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែង​មួយជំហានបន្ថែមទៀត។

ឆ្លៀតក្នុងឱកាស ​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមលើកទឹកចិត្តជូនសមាជិក សមាជិកាអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ​ជាអនុសាសន៍ ជាមេរៀន ឬជា​បទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទ​ពិសោធន៍ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ​ និងការដឹកនាំ ​គ្រប់គ្រងមន្ទីរ ពេទ្យឲ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ប នាយកមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា ការថែទាំ និងព្យាបាល ឆ្នាំ២០២២ ​មន្ទីរពេទ្យទទួលបានចំនួនអតិថិជនកើនឡើង ​បើធៀបទៅនឹងឆ្នាំ២០២១ ជាក់ស្ដែង៖ ការពិនិត្យ និងពិគ្រោះជំងឺក្រៅមានការកើនឡើងរហូតដល់​ទៅ ៤៨% បើប្រៀបធៀប​ទៅឆ្នាំ២០២១ មាន ៨៥,៦៥២ករណី ​និងឆ្នាំ២០២២ មាន១៦៧,១៧៦ករណី។

ការទទួលអោយសម្រាកពេទ្យមានការកើនឡើងរហូតដល់ទៅ៤០%បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ មាន១៤,៦២៧ករណី ​និងឆ្នាំ២០២២ មាន២៤,៥៣៥ករណី។​ អត្រាប្រើប្រាស់គ្រែកើនដល់៣៣%។ សេវាវិទ្យុសាស្ត្រមានការកើនឡើងពី ២៧%លើសពីឆ្នាំ២០២១។ អេកូសាស្ត្រមានការកើនឡើងពី៣៨%លើសពីឆ្នាំ២០២១។ ស៊ីធីស្គែន មានការកើនឡើងពី ៣៨%លើសពីឆ្នាំ២០២១។

មន្ទីរពេទ្យកុមារជាតិ ​ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគុណភាព ​សេវាសុខាភិបាល និង ការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹង ជំនាញ និងឥរិយាបទប្រកប​ដោយ​ក្រមសីលធម៌វិជ្ជាជីវៈ រហូតអាចក្លាយ ​ជាគ្រូបង្គោល ថ្នាក់ជាតិ ដែលអាចផ្តល់ការ​បង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យ ​គិលានុបដ្ឋាក ឆ្មប​ តាមបណ្តាខេត្តនានាផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm