អូស្ត្រាលីប្ដេជ្ញាឈរជាមួយកម្ពុជា ធ្វើឲ្យសម្រេចជោគជ័យ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥

2023/03/16 09:37:38 pm        570

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលី ប្រចាំនៅកម្ពុជា ឯកឧត្តម Justin Kevin Whyatt បានសន្យា បន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រលើការងារបោសសំអាតមីន ដើម្បីធ្វើឲ្យសម្រេច បានតាមផែនការកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ។

ក្នុងជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម Justin Kevin Whyatt បានលើកឡើងថា កម្ពុជា និងអូស្ត្រាលី មានភាពជាដៃគូ និង​កិច្ចសហប្រតិបត្តិការជាមួយគ្នា លើគ្រប់វិស័យ ក្នុងនោះរាប់បញ្ចូលទាំងការចូលរួមការងារបោស​សម្អាតមនុស្សធម៌ អស់រយៈពេល ៣០ឆ្នាំ ។

ឯកឧត្តមបានវាយតម្លៃខ្ពស់​ ចំពោះវឌ្ឍនភាព នៃសកម្មភាពមីននៅកម្ពុជា ដោយឃើញពីការយកចិត្ត​ទុកដាក់ និងការតាំងចិត្តខ្ពស់ ​ពីរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់​ត្រឹមឆ្នាំ២០២៥​ ក៏ដូចជាការចូលរួមយ៉ាង​ផុលផុស​ពីវិស័យឯកជន ​និងសប្បុរសជននានា ។

ជាមួយនេះឯកឧត្តមអគ្គរដ្ឋទូត ​បានសន្យាថា ប្រទេសអូស្រ្តាលី នឹងបន្តឈរជាមួយរាជរដ្ឋាភិបាល​កម្ពុជា ​គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌ រហូតដល់ឆ្នាំ២០២៥ និងរីករាយក្នុងភាព​ជាដៃគូ និងកិច្ចប្រតិបត្តិសហការជាមួយអាជ្ញាធរមីន ។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា អូស្រ្តាលី គឺជាដៃគូមួយ​យ៉ាង​សំខាន់ ក្នុងការងារបោសសម្អាតមីនមនុស្សធម៌​ ដោយពេលបច្ចុប្បន្ននេះ កំពុងចូលរួមវិភាគ​ទាន​តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ​ហើយក្រៅពីការងារបោសសម្អាតមីន ក៏បាន​ចូលរួម​ដល់កសាងសមត្ថភាព​ និងការគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ផងដែរ ។

ជាមួយនេះឯកឧត្តម លី ធុជ ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ ​រវាងប្រទេស និងប្រជាជនទាំងពីរ ​ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ជូនចំពោះរដ្ឋាភិបាល និងប្រជាជន​អូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំង​ពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជាផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        428
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        459
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        589

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm