កម្ពុជាអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង បានធ្លាក់ចុះយ៉ាងខ្លាំង

2023/03/16 10:09:12 pm        771

ភ្នំពេញ៖ នៅកម្ពុជា អត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង បានធ្លាក់ចុះយ៉ាងខ្លាំង គឺ អត្រាអាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៨៨ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។

ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាត ការងារកំចាត់រោគរបេងទូទាំងប្រទេស លើកទី២៦, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនានេះ ​ដោយមានការចូលរួមពីតំណាងអង្គការ WHO ប្រចាំព្រះរាជាណា​ចក្រកម្ពុជា, តំណាងអង្គការ USAID ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តទៀតថា អត្រាស្លាប់ចុះថយ ពី៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ក្នុងឆ្នាំ២០០០, មកត្រឹម ២១ ករណីក្នុងចំណោម​ ប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។

សមិទ្ធផលនេះទាំងត្រូវបានវាយតំលៃខ្ពស់ដោយអង្គការសុខភាពពិភពលោក និងភាគីដៃគូសំខាន់ៗដទៃទៀត។ ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់​យ៉ាងខ្លាំង ​ដល់សុខភាព និងសុខុមាលភាព របស់ប្រជាជនកម្ពុជា។

សម្តេចតេជោ បានផ្តល់អទិភាពខ្ពស់ដល់វិស័យសុខាភិបាល ពិសេសការប្រយុទ្ធនឹងជំងឺឆ្លង រាប់ទាំងជំងឺរបេង អេដស៍ និងគ្រុនចាញ់។ សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ​ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើនដើម្បីបំពេញ ស្របតាមយុទ្ធសាស្ត្រ​បន្ទាប់​ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។

ដើម្បីសម្រេចបានទិសដៅឆ្នាំថ្ម២០២៣ ក៏ដូចជាឆ្នាំបន្ត ឯកឧត្តម អនុរដ្ឋលេខាធិការ សូមយក​ឱកាសនេះ​មានចំណាប់អារម្មណ៍មួយចំនួនដូចតទៅ៖​ ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរក​ករណីជំងឺរបេង គ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់​កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ​ក្នុងការធ្វើ​រោគវិនិច្ឆ័យ និងព្យាបាល​ជំងឺរបេង​ ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឲ្យឆាប់មក​ទទួលសេវារបេងប្រកបដោយគុណភាព។ ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេត ស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិ​ជាមួយ​នឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍​ អ្នកកើតទឹកនោមផ្អែម ​ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម និងបន្តពង្រឹង​ការសហការការងាររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត ​អត្រាឈឺ និងស្លាប់​ដោយសារបញ្ហានេះ និងត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយ​នឹងភាគីពាក់ព័ន្ធ។

បើតាមលោកវជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង​ និងហង់សិន បានបញ្ជាក់ថា ​កម្មវិធីជាតិកំចាត់រោគរបេង​ រក្សាបាននូវការគ្របដណ្តប់​នៃសេវារបេងបាន ១០០% នៅគ្រប់​មន្ទីរពេទ្យបង្អែក ​និងមណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស។ ដូតស៍តាមសហគមន៍​ត្រូវបានពង្រីកពី៥០៦មណ្ឌលសុខភាពនៅឆ្នាំ២០០៨ ដល់៦៤៤ ​មណ្ឌលសុខភាពនៅឆ្នាំ២០១៨ ហើយកម្មវិធីជាតិបានបន្តពង្រីកការងារដូតស៍សហគមន៍នេះបាន ​១,១៤៧ មណ្ឌលសុខភាព នៅក្នុងស្រុកប្រតិបត្តិចំនួន៨៩នៅឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ យើងមានមន្ទីរពេទ្យ ចំនួន៩២ កន្លែង កំពុងប្រើប្រាស់ ម៉ាស៊ីនជិនអ៊ិចស្ពើតក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរបេង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        118
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm