ទូតអូស្រ្តាលី សន្យាបន្តកិច្ចសន្ទនាជាមួយកម្ពុជា ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព

2023/03/16 11:06:30 pm        113

ភ្នំពេញ៖ ក្នុងជំនួបស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកអគ្គរដ្ឋទូត​អូស្រ្តាលីថ្មីប្រចាំកម្ពុជា ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត សន្យាបន្តកិច្ចសន្ទនាជាមួយកម្ពុជា ឈរលើ​មូលដ្ឋាន​ស្មើភាព និងអធិបតេយ្យភាព

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានកោតសរសើរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំមុន បានយ៉ាងល្អប្រសើរ និងបានរំលឹកដោយសេចក្តីអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យមានការដោះលែងសាស្ត្រាចារ្យអូស្ត្រាលី លោកSean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាល​ពីឆ្នាំមុន។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា អូស្រ្តាលី នឹងបន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋាន​ស្មើភាព និងអធិបតេយ្យភាពសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេ ភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បី​ពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌអាស៊ាន- អូស្ត្រាលី។

ជាមួយគ្នា ឯកឧត្តម ប្រាក់ សុខុន បានរំលឹកដោយការថ្លែងអំណរគុណចំពោះជំនួយរបស់ប្រជាជន និងរដ្ឋាភិបាល​អូស្ត្រាលី ដែលបានផ្តល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះរួម មានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

ឯកឧត្តម ប្រាក់ សុខុន បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់មីន ដើម្បីសម្រេចបាន​នូវគោលដៅ​កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។

លើសពីនេះ ឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានា​ក្នុងការពង្រីក​បន្ថែមទៀត​នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ «យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​រហូត ដល់ឆ្នាំ ២០៤០» ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹក​ចិត្តឱ្យមានការ​វិនិយោគ​ប្រកបដោយគុណភាព មកកាន់កម្ពុជា។

បន្ថែមលើសពីនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ ទន្ទឹងរង់ចាំ «កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី» លើកទី ៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៣នេះ។ ក្នុងនោះ ភាគីទាំងពីរបានសម្តែងការពេញ​ចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បាន​ផ្លាស់ប្តូរ​ទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        56
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        53
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm