ឧត្តមសេនីយ៍ឯក លន់ សុផាត រំលឹកដល់កម្លាំងនគរបាលខេត្តកំពង់ចាមត្រូវពង្រឹងកិច្ចការពារសន្ដិសុខ ជូនពលរដ្ឋបន្ថែម

2023/03/17 02:32:34 am        143

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំង​នគរបាលខេត្តកំពង់ចាម​ទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីបន្ដ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់ការប៉ុនប៉ង​បង្កចលាចលផ្សេងៗ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត តាមបទ​បញ្ជារបស់​ថ្នាក់ដឹកនាំនោះ។

ក្នុងឱកាសអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបើក​វគ្គបំប៉នជំនាញដល់កងកម្លាំងអន្តរាគមន៍ពិសេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប្រគល់ប័ណ្ណ​សរសើរជូនដល់​មន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ លន់ សុផាត បានលើកឡើងថា ក្នុងនាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវកា​រកោតសរសើរ​ចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបាន​ខិតខំអនុវត្តភារកិច្ចសហការ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់បានល្អប្រសើរ ក្នុងឆ្នាំ២០២២កន្លងទៅ ជាពិសេសការ​ប្រឡង​ប្រណាំង ភូមិ ឃុំមានសុវត្ថិភាពទូទាំងប្រទេស គឺក្នុងឃុំ សង្កាត់ទាំង១០៩ ក្នុងខេត្តកំពង់ចាម ជាប់ចំណាត់​ថ្នាក់លេខ១។

ទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ នៅតែបន្តក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ដែល​បំរើការ​នៅខេត្តកំពង់ចាមនេះត្រូវតែបន្តសកម្មភាពឲ្យដូចជាភ្លៀងរលឹម ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋយើងឲ្យបានល្អប្រសើបន្ថែមទៀត និងកុំធ្វើអ្វីឲ្យពួកគាត់មានការ ថ្នាំងថ្នាក់ជាដើមនោះ។

ថ្លែងនៅក្នុងពិធីខាងលើនេះដែរ ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការបើកវគ្គបំប៉នជំនាញ ដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេសនាពេលនេះ គឺក្នុងគោលដៅដើម្បីការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសដែលប្រទេសជាតិ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ព្រឹត្តិការណ៍​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ជាដើម។

លោកឧត្តមសេនីយ៍ត្រី បានបន្ដលើកឡើងនូវការងារមួយចំនួន ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបាននាពេលថ្មីៗនេះ ដូចជា អំពីសភាពការណ៍ សន្តិសុខ, ការងារប្រឆាំងបទល្មើស ការងារ​សណ្ដាប់ធ្នាប់សាធារណៈ , ការងារផ្ដល់សេវាសាធារណៈ , ការអនុវត្ត គោលនយោបាយ ភូមិ -ឃុំ -សង្កាត់ មានសុវត្ថិភាព , ការកសាងអង្គភាព និងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ដោយរយៈពេលកន្លងមកនេះ បានអនុវត្ត ការងារយ៉ាងសកម្មផុលផុស ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផល​ល្អប្រសេីរ​ដូចដែលបានគ្រោងទុក ។

នៅក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថវិកាចំនួន៥លានរៀល សម្រាប់ជួយសម្រួល​ដល់ដំណើរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកាដល់សិក្ខាកាមចំនួន១០០នាក់ ក្នុងម្នាក់ៗ​ទទួល​បានថវិកា៤ម៉ឺនរៀលផងដែរ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm