Arsenal ធ្លាក់​ពី Europa League ត្រឹម​វគ្គ ១៦ក្រុម​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ក្រោម​ស្នាដៃ Sporting

2023/03/17 04:55:23 pm        83

​បាល់ទាត់៖ ​ក្រុម​នាំមុខគេ​នៅ English Premier League កាំភ្លើង​ធំ Arsenal បាន​ធ្លាក់​ពី​ក្របខណ្ឌ​អឺរ៉ុប UEFA Europa League ហើយ​ត្រឹម​វគ្គ ១៦ ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់ Sporting Lisbon ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​បន្ទាប់​ពី​ស្មើគ្នា ២-២ នៅ​ទឹកដី​ព័រទុយហ្កាល់ Arsenal ត្រលប់មក​ទឹកដី​របស់ខ្លួន​វិញ​ចាប់ផ្តើម​បានល្អ ក្រោយ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី ១៩ ដោយ Granit Xhaka សល់​ពី​ការ​ស៊ុត​របស់ Gabriel Martinelli​។

​បាន​ឈានចូល​វគ្គ​ទី ២ នៅ​នាទី​ទី ៦២ Sporting Lisbon ក៏​តាម​ស្មើ​វិញ​បាន​ដោយ​បាល់​ស៊ុត​តាំងពី​ពាក់កណ្តាល​តារាង​របស់ Pedro Goncalves ហើយក៏​ជា​គ្រាប់​បាល់​ដ៏​មាន​សារសំខាន់​ ដែល​អូសបន្លាយ​ឱ្យ​ក្រុម​ទាំងពីរ​ឈានដល់ម៉ោង​បន្ថែម ១៥ នាទី​ពីរដង និង​ថែមទាំង​ដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​ឈានដល់​វគ្គ ១១ម៉ែត្រ​គ្រប់គ្នា​សុទ្ធតែ​ធ្វើបាន​សម្រេច មុនពេល​ដែល Gabriel Martinelli ត្រូវ​សង្គ្រោះ​ដោយ​អ្នកចាំទី Lisbon, Adan​។ ​បរាជ័យ​នេះ​បានបញ្ចប់​ដំណើរ​ឈ្នះ ៦ប្រកួត​ជាប់​គ្នា​គ្រប់​ក្របខណ្ឌ​របស់ Arsenal ខណៈ​អ្នកចាត់ការ Mikel Arteta បារម្ភ​បរាជ័យ​នៅ Europa League អាច​ប៉ះពាល់​ទឹកចិត្ត​កីឡាករ​សម្រាប់​ការផ្តោត​អារម្មណ៍​នៅ English Premier League​។

​​ងាក​មក​លទ្ធផល​ផ្សេងទៀត ក្រុម​បិសាច​ក្រហម Manchester United បាន​បន្តដំណើរ​ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ បន្ទាប់ពី​យកឈ្នះ​នៅ​ទឹកដី Real Betis ១-០ ដោយ​គ្រាប់​បាល់​ពី​ចំងាយ​របស់ Marcus Rashford​។ ​ក្រុម​របស់លោក Erik ten Hag នៅតែ​បន្តដំណើរ​សម្រេច​ក្តី​ស្រមៃ​ចង់​លើក​ពាន ៤ ក្នុង​មួយ​រដូវ​កាល​ក្រោយ​ឈ្នះ​សរុប​ទាំងពីរ​ជើង ៥-១​។ ​ក្រៅពី Manchester United និង Sporting Lisbon ក្រុម​ផ្សេងទៀត​ដែល​ឡើង​វគ្គ ៨ ក្រុម​រួមមាន Roma, Feyenoord, Sevilla, Juventus, Leverkusen និង Union Saint-Gilloise​។ ​ការចាប់​ឆ្នោត​បែងចែក​គូប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​ថ្ងៃ​សុក្រ​នេះ​៕

អត្ថបទ​៖​នាង​សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm