ជប៉ុនជួយសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជិត១ ម៉ឺននាក់ នៅខេត្តតាកែវ

2023/03/17 05:07:43 pm        150

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន បានផ្ដល់ជំនួយថវិកាប្រមាណជាង ១៤ម៉ឺនដុល្លារ ដើម្បី សាងសង់នូវមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយ នៅក្នុងស្រុកបាទី ខេត្តតាកែវ ដោយនឹង ផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅតំបន់ប្រមាណជិត ១ម៉ឺននាក់ បានសិក្សាបច្ចេកវិទ្យាឌីជីថល ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គ រដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា គម្រោងដែលនឹងត្រូវអនុវត្ត​ដោយមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ នឹងសាងសង់មជ្ឈមណ្ឌលបច្ចេក​វិទ្យា​សហគមន៍​នៅក្នុងសាលារៀនរដ្ឋ ក្នុងស្រុកបាទី ខណៈយុវជនជាច្រើននៅក្នុងសហគមន៍ជនបទ មិនទទួលបានឱកាសច្រើន ដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ។

ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ទើបរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយ សម្រាប់អនុវត្តគម្រោងនេះ រំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៨ ០០០នាក់ និងសិស្សប្រមាណ ១ ០០០នាក់ នៅក្នុងតំបន់នោះ។ តាមរយៈការបង្កើតនូវមជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍ដំបូងគេបង្អស់ នឹងផ្ដល់ឱកាស ដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ។

ក្នុងឱកាសនោះ ឯកឧត្តម វា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា គម្រោងនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយពង្រឹង និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ពិសេសបច្ចេកវិទ្យាឌីជីថល ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្ដល់នូវជំនួយជាបន្តបន្ទាប់ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm