អាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​ដាក់គ្នា​ បន្ទាប់ពី​ការធ្លាក់​យាន​ដ្រូ​ន​

2023/03/17 07:25:11 pm        319

អាមេរិក៖ ​មន្ទីរ​បញ្ច​កោណ​បានចេញ​ផ្សាយ​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បង្ហាញ​ពី​យន្តហោះ​​យោធា​រុស្ស៊ី​ស្ទាក់ចាប់​យាន​ដ្រូ​ន​របស់​សហរដ្ឋអាមេរិក ​ដែល​បាន​ធ្លាក់​នៅ​សមុទ្រ​ខ្មៅ​កាលពី ២​ថ្ងៃមុន ជា​វីដេអូ​ដ៏​កម្រ​ដែល​បង្ហាញ​ពី​ហានិភ័យ​នៃ​ការប៉ះទង្គិច​គ្នា​ដោយផ្ទាល់ រវាង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ឈានមុខ​របស់​ពិភពលោក​។

សហរដ្ឋអាមេរិក​បាន​និយាយថា ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញថា រុស្ស៊ី​កំពុងមានឥរិយាបទ​មិន​ទទួលខុសត្រូវ​នៅក្នុង​ដែនអាកាស​អន្តរជាតិ ខណៈ​ទីក្រុង​មូ​ស្គូ​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីន​តោន ពី​ការព្យាយាម​បង្កើន​ភាព​តានតឹង​នៅ​ជិត​ឧបទ្វីប​គ្រី​មៀ ជា​ឧបទ្វីប​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​បានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​ដោយ​ប្រើ​កម្លាំង​ក្នុង​ឆ្នាំ២០១៤។ ​អាជ្ញាធរ​រុស្ស៊ីនិយាយថា យន្តហោះ​របស់​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​យាន​ដ្រូ​ន​នោះទេ និង​បាន​និយាយថា អាមេរិក​កំពុង​ព្យាយាម​បង្ករឿង​ ដោយ​មិន​អើពើ​ទៅនឹង​ការ​រឹតបន្តឹង​ដែនអាកាស ដែល​ពួកគេ​បានដាក់​នៅ​ជុំវិញ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​អះអាងថា រុស្ស៊ី​ទំនងជា​កំពុង​ព្យាយាម​រក​កម្ទេចកម្ទី​ពី​យាន​ដ្រូ​ន​របស់​អាមេរិក​ដែល​បាន​ធ្លាក់​ បន្ទាប់ពី​ការស្ទាក់ចាប់​របស់​រុស្ស៊ី​នៅលើសមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​អង្គារ​។ ឧ​ត្ត​ម​សេនីយ​លោក Patrick Ryder អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណបាន​និយាយថា យើង​មាន​សញ្ញា​បង្ហាញថា រុស្ស៊ី​ទំនងជា​កំពុង​ខិតខំ​ដើម្បី​ស្រង់​យកមក​វិញ​នូវ​កម្ទេចកម្ទី​យាន​ដ្រូ​ន MQ-9​។ ទោះបីជា​យ៉ាងណា យើង​វាយតម្លៃថា វា​មិន​ទំនង​ទាល់តែសោះ ដែល​រុស្ស៊ី​នឹង​អាច​យកមក​វិញ​នូវ​អ្វី​ដែលជា​ប្រយោជន៍៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm