វិបត្តិ​ធនាគារ Credit Suisse និង SVB របស់​អាមេរិកមិន​ដូច​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​២០០៨ ទេ​

2023/03/17 09:21:23 pm        506

​អាមេរិក៖ ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃបន្ទាប់ពី​ការ​ដួល​រលំ​ធនាគារ Silicon Valley Bank របស់​សហរដ្ឋ​អាមេរិក ស្រប​ពេល​អស់​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​បាន​បង្ក​ក្ដី​បារម្ភ​នៃ​វិបត្តិ​ធនាគារ​នៅ​សហរដ្ឋអាមេរិក តម្លៃ​ភាគហ៊ុន​បាន​ដាំ​ក្បាល​ចុះ​ភ្លាមៗ​សម្រាប់​ធនាគារ​វិនិយោគ​ខ្នាត​យក្ស Credit Suisse របស់​សហ​ភាព​អឺរ៉ុប បាន​បង្កើន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ថែមទៀត​ថា ​អាច​នឹង​ជួប​គ្រាអាសន្ន​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ធ្ងន់ធ្ងរ​។

​ទោះ​យ៉ាង​ណា​ក៏ដោយ ស្ថាប័ន​២ ​នេះ​បាន​ដោះស្រាយ​បញ្ហា​នេះ​តាម​មធ្យោបាយ​ផ្សេងៗ ហើយ​ក្រុម​និយ័ត​ករ​របស់​ខ្លួន​បាន​ប្រញាប់ប្រញាល់​ពង្រឹង​វិធានការ ​និង​ស្ដារ​ទំនុក​ចិត្ត​សម្រាប់​អតិថិជន​ឡើងវិញ​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ជំនាញ​ជាច្រើន​ សូម្បីតែ​ក្រុម​អ្នក​ទុទិដ្ឋិនិយម​ល្បីៗ​លើ​បញ្ហា​នេះ​ជឿ​ថា ស្ថានភាព​នេះ​ទំនងជា​នឹង​រួបរឹត​ដល់​ធនាគារ​មួយ​ចំនួន​តូច យ៉ាងហោចណាស់​ក៏​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ លោក Michael Every អ្នក​យុទ្ធសាស្ត្រ​សាកល​របស់​ធនាគារ Rabobank ​របស់​ហូ​ឡង់​ពុំបាន​បញ្ជាក់​ពី​សុទិដ្ឋិនិយម​របស់​លោក​ទេ ប៉ុន្តែ​លោក​មើល​មិន​ឃើញ​ថា ​វា​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ជា​ថ្មី​ទៀត​នោះ​ទេ​។

​លោក​ថា ការ​ដួល​រលំ​នេះ​មិន​ជាន់​ដាន​កាលពី​ឆ្នាំ​២០០៨ ដោយសារតែ​ហេតុផល​ច្បាស់លាស់​មួយដែល​ធនាគារ​ភាគច្រើន​មាន​ប្រាក់​ទុន​កាន់​តែ​ច្រើន ហើយ​គុណភាព​នៃ​ការ​វិនិយោគ​ក៏​ខុសគ្នា​ដែរ​។ ​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Michigan លោក Betsey Stevenson ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ក៏បាន​យល់ស្រប​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm