តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា កើនដល់ប្រមាណ១៩ម៉ឺនលីត្រ ក្នុងមួយខែ

2023/03/17 09:59:42 pm        569

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រេងឥន្ធនៈជាទូទៅនៅក្នុងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ មានចំនួនប្រហាក់ប្រហែល ១៩ម៉ឺនលីត្រ នៅក្នុងមួយខែៗ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​ថា ទោះបីមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន​ដែលនាំចូលប្រេង សុទ្ធតែ​បានរួមសហការគ្នាទៅវិញទៅមក​ ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ ​និងទិញយកទៅប្រើប្រាស់។

ឯកឧត្តម ​បានបន្តថា ក្នុងពេលតម្លៃប្រេងកំពុងមានការប្រែប្រួល ​រាជរដ្ឋាភិបាលបាន​ឧបត្ថម្ភ​ធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ​ដែលកាលពីមុនត្រឹមតែ ៤សែនប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២៣នេះថា ក្នុងពេលកន្លងមក ​ពួកគាត់ធ្លាប់មានការព្រួយបារម្ភខ្លះដែរអំពីការខ្វះខាតប្រេង ដោយសារតែការប្រើប្រាស់មានច្រើនជាងមុន ។ ពួកគាត់ ឲ្យដឹងទៀតថា បើនិយាយ​ដល់តម្លៃ​លក់រាយប្រេងឥន្ធនៈក្នុងពេលនេះ ​គឺអាចទទួលយកបាន ខណៈពីមុន​ប្រេងឥន្ធនៈធ្លាប់ឡើង​ថ្លៃដល់ជាង ​៥ ០០០រៀល ក្នុង១លីត្រ ហើយ​បច្ចុប្បន្ននេះ​សម្រាប់ប្រេងសាំងធម្មតាតម្លៃ ៤ ៣០០រៀល ​និងប្រេងម៉ាស៊ូត ៤ ២៥០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា ​កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅនេះ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំ​ឲ្យ​ក្រសួងពាក់ព័ន្ធ ​ពិភាក្សាជាមួយក្រុមហ៊ុនឯកជន ​ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និង​រៀបចំស្តុកប្រេងឥន្ធនៈ ​ខណៈសភាពការណ៍ប្រេងលើទីផ្សារអន្តរជាតិមានការប្រែប្រួល និង​តម្រូវការប្រើប្រាស់ច្រើនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ​នាពេលខាងមុខនេះ។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នប្រេង​ឥន្ធនៈដែល​កម្ពុជាប្រើប្រាស់ ត្រូវបាន​នាំចូលពីប្រទេសសិង្ហបុរី វៀតណម និងថៃជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm