នាយ​ឧ​ត្ត​ម​សេនីយ៍​ ហ៊ុន ម៉ា​ណែ​ត​៖ ការកែទម្រង់​កងទ័ព​ត្រូវបាន​អនុវត្ត​ជាប់​ជាប្រចាំ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​

2023/03/18 01:26:44 am        584

​ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក បាន​ថ្លែងថា ការកែទម្រង់​របស់​ក​ង​ទ័ព​ត្រូវបាន​អនុវត្ត​ជាប់​ជាប្រចាំ ហើយក៏​បានទទួល​ប្រសិទ្ធ​ភាព​ខ្ពស់​ផងដែរ ជាពិសេស​ ​គឺ​ការបន្ត​ហ្វឹកហ្វឺន​ជំនាញ​បន្ថែម​នេះ​តែម្តង​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រយោង​ជំនា​ន់ទី​៣៤, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រ​បញ្ជា​ជំនា​ន់ទី​៦, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស​មុជទឹក​ជំនា​ន់ទី​៩ និង​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនា​ន់ទី​៥ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៣​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​វា​ជាការ​ចាំបាច់​បំផុត ចំពោះ​កងយោធពល​ខេមរភូមិន្ទដែល​ត្រូវ​ធ្វើការ ខណៈ​ការកែ​នេះ​វា​នឹង​បង្កើន​សមត្ថភាព និង​ប្រសិទ្ធ​ភាពឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ស្របទៅតាម​ការវិវត្ត​ប្រែប្រួល​នៃ​សភាពការណ៍​, និង​ទី ការធានា​ភាពម្ចាស់ការ​ឯករាជ្យ​ក្នុងការ​ហ្វឹកហ្វឺន ដើម្បី​ពង្រឹង​និរន្ត​ភាព​នៃ​សមត្ថភាព​ឆ្លើយតប​រប​ស់​កងទ័ព​ជាដើម​។​

​នៅក្នុង​ពិធី​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត ក៏​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ទាំងឡាយ ដែល​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ខិតខំ​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២ កន្លងទៅនេះ ទាំង​លើ​ការបំពេញភារកិច្ច​ស្នូល​, ភារកិច្ច​ជំនាញ និង​ការសហការ​ការពារ​ស​ន្តិ​សុខ ស្ថិរភាពសណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​បានល្អ​ប្រសើរ ខណៈ​ដែលជា​ឆ្នាំ​ដ៏​មមាញឹក​មួយ​សម្រាប់​កម្ពុ​ជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដែល​ត្រូវ​ទទួល​ភារកិច្ច​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ និង​ថ្នាក់​សាកល​សំខាន់ៗ​ជាច្រើន ហើយក៏​ជា​ឆ្នាំ​នៃ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ផងដែរ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ពិតជា​បាន​យកចិត្តទុកដាក់​គោរព និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា និង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក តាមរយៈ​ការធានាបាន​ទាំងស្រុង​នូវ​តួនាទី​ក្នុងនាម​ជា​កម្លាំង​អន្តរាគមន៍​ត្រៀមប្រយុទ្ធ​គ្រប់ពេលវេលា និង​ការចូលរួម​ដោះស្រាយ​យថាហេតុ​ផ្សេងៗ ទាំង​ការឆ្លើយតប​ចំពោះ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ជាដើម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​សូម​អបអរសាទរ​ចំពោះ​សិក្ខាកាម​ទាំងអស់​ដែល​បាន​តស៊ូ​ព្យាយាម​ហ្វឹកហ្វឺន​រៀនសូត្រ និង​អត់ធន់​ជម្នះ​ការលំបាក​រហូត​បានបញ្ចប់​វគ្គ​ដោយ​ជោគជ័យ​ជាមួយនឹង​លទ្ធផល​គួរ​ជាទី​មោទនៈ ហើយ​សង្ឃឹមថា​ប្អូនៗ​នឹង​ប្រើប្រាស់​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន សម្រាប់​យកទៅ​បំពេញ​រាល់​ភារកិច្ច​នៅតាម​បណ្តា​កងឯកភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ផងដែរ​៕ អត្ថបទ៖ ​បាន ចក់​​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm