ក្រសួងបរិស្ថាន និងដៃគូរួមគ្នាលើកកម្ពស់ជីវភាពកសិករជាង ៤៥ម៉ឺននាក់ ក្នុងខេត្តចំនួន ៤ភាគខាងជើងបឹងទន្លេសាប

2023/03/18 03:43:14 pm        679

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាស្តីពី គម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងបរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលបម្រុងកម្ពុជាសម្រាប់មូលនិធិអាកាសធាតុ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា។

ឯកឧត្ដមថ្លែងថា នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រសួងបរិស្ថាន បានជជែកពិភាក្សាជាមួយអង្គការ FAO ដាក់ចូលចំណុចមួយចំនួនដែលផ្តល់ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង ដូចជាការអនុវត្តគម្រោងត្រូវមានការចូលរួមពីក្រសួងក្នុងភាពជាដៃគូ រាល់ការជ្រើសរើសទីបឹ្រក្សា និងការទិញសម្ភារៈដើម្បីបម្រើឱ្យសកម្មភាពនានានៃគម្រោង ត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាច បន្តនីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មានវឌ្ឍនភាពរបស់គម្រោងជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។

ឯកឧត្តម អ៊ាង សុផល្លែតថា គម្រោងនេះនឹងបានក្លាយជាគម្រោងមួយដែលបង្ហាញពីភាពជាម្ចាស់របស់កម្ពុជាក្នុងការគ្រប់គ្រង និងជំរុញតម្លាភាព និងគណនេយ្យភាពពីភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោង។

បើតាមក្រសួងបរិស្ថាន គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។ 

គម្រោងមួយនេះដែរ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានរយៈពេល ៦ឆ្នាំ ដែលមានថវិកាសរុបចំនួនប្រមាណ ៤៣លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង និង ៦,៦លានដុល្លារអាមេរិកជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការFAO។ គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០ ០០០ នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាបរួមមានខេត្ត៖ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm