ធនាគារកាណាឌីយ៉ា បន្តបើកសាខាធនាគារឆា្លតវៃថ្មីទីពីរ នៅជិតវិទ្យាស្ថានIFL

2023/03/18 09:36:14 pm        1.1 K

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ធនាគារកាណាឌីយ៉ា បានបន្តបើកសម្ពោធប្រើប្រាស់ផ្លូវការធនាគារកាណាឌីយ៉ាឆ្លាតវៃ SMART Branch ទីពីរសាខា IFL ទល់មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱកាសឲ្យបណ្តាសិស្សនិស្សិត និងអតិថិជនទូទៅ ប្រើប្រាស់សេវាធនាគារបំពាក់ម៉ាស៊ីនឌីជីថលទំនើបៗ បង្កើនភាពងាយស្រួលកាន់តែប្រសើរឡើងក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មធនាគារ។

លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងនាយិកាប្រតិបត្តិការ ប្រតិបត្តិការ នៃធនាគារកាណាឌីយ៉ាថ្លែងថា ជាមួយនឹងការមានបទពិសោធន៍ជាង៣២ឆ្នាំមកនេះ ធនាគារកាណាឌីយ៉ាបានបើកសាខាបានចំនួនទី៦៧ ក្នុងនោះសាខា SMART BRANCHចំនួន២ រួមមានៈ សាខាធនាគារឆ្លាតវៃទីមួយសែនសុខ និងសាខាធនាគារឆ្លាតវៃទីពីរ IFLនេះ ដោយមានបំពាក់ម៉ាស៊ីនស្វ័យសេវាធនាគា ដូចជា ម៉ាស៊ីនឌីជីថល VTM ដែលអាចបង្កើតគណនីដោយខ្លួនឯង ហើយអាចដាក់/ដកប្រាក់ ក៏ដូចជាម៉ាស៊ីនបោះពុម្ភកាតធនាគារ ហើយអតិថិជនក៏អាចបង្កើតកាតឥណពន្ធឬឥណទានពីធនាគារកាណាឌីយ៉ា ក្នុងរយៈពេលខ្លី និងមានបំពាក់ម៉ាស៊ីនទូរ ATMដែលអតិថិជនអាចចូលប្រើប្រាស់ ២៤ម៉ោងក្នុងមួយសប្តាហ៍ផងដែរ។

លោកស្រី សុង ខេងឡាយ ថ្លែងថា បន្ថែមពីលើនេះ អតិថិជនក៏អាចប្រើប្រាស់សេវាកម្មធនាគារកាណាឌីយ៉ា សាខាIFLផងដែរ ដែលមានបុគ្គលិករង់ចាំជួយលោកអ្នកស្វែងរកការប្រើប្រាស់សេវាកម្មនានាទៀតមាន ការបង្កើតគណនីសន្សំ ស្នើសុំកម្ចីផ្ទាល់ខ្លួន ឥណទានអាជីវកម្ម ស្នើសុំកាតឥណទាន ចុះឈ្មោះសម្រាប់ប្រើប្រាស់សេវាកម្មទូទាត់ឌីជីថល ដូចជាម៉ាស៊ីន POS ឬKHQR និងសេវាកម្មផ្សេងៗជាច្រើនទៀត។

បើតាមអតិថិជន ដែលស្នើសុំបង្កើតកាត ATM បានថ្លែងថា យើងពិតជាចង់ឲ្យធនាគារកាណាឌីយ៉ាបង្កើតសាខាធនាគារSMART Branchនេះឲ្យបានច្រើន ដើម្បីបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់ និងមានសុវត្ថិភាព។

តាមរយៈការបើកសាខាធនាគារឆ្លាតវៃសាខា IFL នេះដែរ ធនាការកាណាឌីយ៉ា ក៏សូមលើកទឹកចិត្តដល់សិស្សនិស្សិត បុគ្គលិកសកលវិទ្យាល័យ និងអតិថិជនទាំងអស់ អញ្ជើញទទួលបទពិសោធន៍ថ្មីជាមួយនឹងសេវាធនាគាឌីជីថលដែលមានបំពាក់សំភារៈម៉ាស៊ីនឌីជីថលទំនើបៗ នៅក្នុង សាខា អាយអេហ្វអិល៕ អត្ថបទ៖ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        138
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm