ពលរដ្ឋឃុំចារ បង្ហាញការពេញចិត្តជាមួយនឹងការរស់នៅដូចសព្វថ្ងៃ តាមរយៈការអភិវឌ្ឍភូមិ ឃុំ

2023/03/18 09:58:22 pm        803

ភ្នំពេញ: ប្រជាពលរដ្ឋរស់នៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបង្ហាញទឹកមុខសប្បាយរីករាយ និងនិយាយថា ចង់ឃើញប្រទេសជាតិមានការរីកចម្រើនទៅមុខបន្តទៀត បន្ទាប់ពីបានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនឆ្នាំ និងគ្មានសិទ្ធិសូម្បីតែហាស្តី និងរស់រានមានជីវិត។

ជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចារ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ពួកគាត់បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវីដឹងថា រហូតមកទល់នឹងពេលនេះ ការរស់នៅមានភាពសម្បូរសប្បាយ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាងពេលមុនៗ ព្រមទាំងមានការយកចិត្តទុកដាក់យ៉ាងល្អប្រសើរពីថ្នាក់មូលដ្ឋានភូមិ ឃុំ និងស្រុក ដែលធ្វើឲ្យការរស់នៅប្រកបដោយសុខដុមរមនា។ ពួកគាត់ បានឲ្យដឹងទៀតថា សម្រាប់ថ្ងៃអនាគត ចង់ឃើញប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀត ពិសេសមានថ្នាក់ដឹកនាំដ៏ឆ្នើម និងឈ្លាសវៃ ដូចសម្តេចនាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ន ដែលនាំឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ មានការងារធ្វើពេញលេញ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅក្នុងកម្មវិធីបើកការដ្ឋានជួសជុលផ្លូវ ២ខ្សែ ក្នុងភូមិស្វាយចាល់ និងភូមិចន្ទមង្គល ស្ថិតក្នុងឃុំចារ បានរម្លឹកថា ក្នុងអំឡុងសង្គ្រាម និងនៅក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ រាស្ត្រខ្មែររងទុក្ខរកអ្វីប្រៀបពុំបាន សូម្បីសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមានពីកំណើតមិនមានផង នេះមិនហ៊ាននឹកដល់សិទ្ធិសេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមបន្តថា ទាំងអស់គ្នាគិតតែម្យ៉ាង គឺធ្វើឱ្យជីវិតរស់ជាមុនសិន ទើបគិតអ្វីៗផ្សេងទៀតជាក្រោយ។ 

នៅពេលដែលនិយាយពីសង្គ្រាម និងការរងទុក្ខវេទនា ដែលយើងហែលឆ្លងកាត់ ពលរដ្ឋទាំងអស់ពិតជាមិនចង់ឱ្យមាន ឬឃើញសង្គ្រាម មិនថាសង្គ្រាមប្រើប្រាស់សព្វាវុធឬសង្គ្រាមវណ្ណៈនោះទេ។

 យោងតាមរបាយការណ៍របស់ក្រុមការងារមូលដ្ឋានឃុំចារ បានបង្ហាញថា ឃុំចារមានភូមិសរុបចំនួន៩ ទំហំផ្ទៃដីសរុបជាង ៣ពាន់ហិកតា។ ឃុំចារនេះ មានប្រជាជនរស់នៅចំនួនជាង ១ម៉ឺននាក់ ស្មើនឹងជាង ២ ២០០គ្រួសារ។ 

ដោយឡែកសមិទ្ធិផល និងការរីកចម្រើនក្នុងភូមិទាំង៩នេះ រួមមាន ផ្លូវថ្នល់, មានភ្លើងបំភ្លឺផ្លូវ, មានមណ្ឌលសុខភាពថ្មី, មានតូបផ្សារចារ, ប្រព័ន្ធធារាសាស្រ្ត សាលារៀន និងសាលាឃុំ។ល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm