ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ពិគ្រោះព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកំពង់ចាម

2023/03/18 09:58:29 pm        62

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមផ្ទាល់ ចុះពិនិត្យពិគ្រោះព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ រហូតដល់ដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ជូនបងប្អូន ប្រជាពលរដ្ឋ នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សកម្មភាពសប្បុរសធម៌ខាងលើនេះ មានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្រីសន្ធរ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម លេង ផាលី ប្រថាន ប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមសរុប ៦៧៣៩នាក់ ស្រី៤៤៤៧នាក់។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែផ្តល់ពេលវេលា និងកម្លាំងចិត្ត មកចូលរួមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។ ទន្ទឹមនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងការធានាសុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសក្នុងរយៈពេល៤៤ឆ្នាំ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងសម្រេចបានការងារ និងសមិទ្ធផលជាច្រើន ទន្ទឹមនឹងនេះក៏មានការងារជាច្រើនទៀតដែលយើងត្រូវបន្តធ្វើដើម្បីប្រជាជន។ ជាក់ស្ដែងក្នុងដំណើរ៤៤ឆ្នាំរបស់យើង រាល់ការលះបង់ ការតាំងចិត្ត និងការធ្វើជាប្រចាំរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីផ្ដល់ស្នាមញញឹមជូនដល់ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងស្នាមញញឹម អ្វីដែលគណបក្សយើងទទួលបានមកយើងវិញ គឺជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើយើងទាំងអស់គ្នា។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា សកម្មភាពរបស់យើងគ្រប់កាលៈទេសៈ បានធ្វើឲ្យលោកយាយ លោកតា អ៊ំ ពូ មីង មានអារម្មណ៍កក់ក្ដៅ និងមានភាពច្បាស់លាស់ក្នុងចិត្តថា គណបក្សប្រជាជនកម្ពុជា នឹងមិនទៅណានោះទេ។ ពេលសប្បាយរីករាយ យើងរួមសាទរជាមួយគ្នាដោយស្នាមញញឹម ពេលអាសន្ន គណបក្សប្រជាជនកម្ពុជា ក៏តែងមានវត្តមានជាមួយគ្រប់គ្នា ដោយគ្មានលក្ខខណ្ឌ និងដោយពេញចិត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី និងកោតសរសើរវាយតម្លៃខ្ពស់ដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គឺគ្រូពេទ្យមានបទពិសោធន៍ល្អៗក្នុងនិងក្រៅប្រទេស មានឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្តទំនើប របៀបរបបធ្វើការល្អ មានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរិញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិនិងមាតុភូមិរបស់យើងដោយមិនក្លាចពីការនឿយហត់ឡើយ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៨ មីនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១១,៧០៦នាក់ ដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៨៦៧លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៥៥៣,១៨១នាក់ (ដប់មួយលាន ហាសិបប្រាំម៉ឺន បីពាន់ មួយរយ ប៉ែតសិបមួយ នាក់) គិតត្រឹម ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានចំនួនជាង១ ភាគ២ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៤១៧,០០៤ដូស (ដប់លាន សែសិបមួយម៉ឺនប្រាំពីរពាន់បួន ដូស) ក្នុង២៥រាជធានី-ខេត្ត ផងដែរ៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ករណីកាប់ប្លន់ម៉ូតូនៅសង្កាត់ស្រះចកសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់
2023/03/23 09:50:29 pm        1
សមាគមថ្នាលយុវជនកម្ពុជាបេ្តជ្ញាចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
2023/03/23 07:53:16 pm        1
អាម៉េរិកចោទប្រទេសដទៃថា រំលោភសិទ្ធិមនុស្ស តែបិទបាំងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួន
2023/03/23 06:40:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីកាប់ប្លន់ម៉ូតូនៅសង្កាត់ស្រះចកសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់

2023/03/23 09:50:29 pm
​សមាគមថ្នាលយុវជនកម្ពុជាបេ្តជ្ញាចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
2023/03/23 07:53:16 pm
​អាម៉េរិកចោទប្រទេសដទៃថា រំលោភសិទ្ធិមនុស្ស តែបិទបាំងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួន
2023/03/23 06:40:41 pm
​នាវាចម្បាំង​សហរដ្ឋអាមេរិក ​ចូលរួម​សមយុទ្ធ​យោធា​នៅ​កូរ៉េខាងត្បូង ខណៈ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល
2023/03/23 06:21:29 pm
​លោក Medvedev៖ ការព្យាយាមណាមួយក្នុងការចាប់ខ្លួនលោក Putinស្មើនឹងការប្រកាសសង្រ្គាមជាមួយរុស្ស៊ី
2023/03/23 05:44:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2023/03/23 01:49:04 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2023/03/22 05:19:32 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2023/03/18 11:00:58 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2023/03/22 04:46:53 am
​កម្ពុជារកឃើញអូមីក្រុងបំប្លែងថ្មី ប្រភេទ BA4 និង BA5 មានលទ្ធភាពឆ្លងលឿន
2023/03/22 03:27:34 pm

ព័ត៌មានវីដេអូ

​រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am
សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ
2022/05/03 05:09:51 am
ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា គ្រូបង្រៀនជាអ្នកដែលសម្បូរទៅដោយគំនិត ចំណេះ និងគុណធម៌ខ្ពស់
2022/04/27 06:10:36 pm