ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តក្រាំងចេក ខេត្តកំពង់ស្ពឺ

2023/03/19 09:35:19 pm        487

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ (ស្រុកសាមគ្គីមុនីជ័យ) ខេត្តកំពង់ស្ពឺ។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយខេត្តកំពង់ស្ពឺជាច្រើនរូប។ 

ថ្លែងក្នុងពិធីសម្ពោធនាព្រឹកនេះ ឯកឧត្តម ហ៊ុនម៉ានី បានសម្ដែងនូវការចូលរួមអបអរសាទ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយព្រះតេជគុណគ្រប់ព្រះអង្គ ពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៃឃុំក្រាំងចេកទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតស្របតាមសេចក្ដីត្រូវការរបស់ទីវត្តអារាម។ 

ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងគៀរគរការចូលរួមពីសប្បុរសជន ដើម្បីកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ 

ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើ ឯកឧត្តម ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាមួយស្រុកឧដុង្គ ដែលជាទឹកដីដំបូងដែលឯកឧត្តមចាប់ផ្តើមការងារមូលដ្ឋាន។ មកទល់ពេលនេះយើងបានឃើញសមិទ្ធផលនានាដែលធ្វើអោយឯកឧត្តមមើលឃើញការអភិវឌ្ឍរបស់ឃុំក្រាំងចេក ហើយអ្វីទាំងអស់នេះហើយដែលជាចំណងអនុស្សាវរីយ៍ក្នុងស្រុកឧដុង្គ។ 

លើសពីនោះថែមទៀត ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តចំពោះមន្រ្តីមន្ទីរទេសរណ៍ខេត្តរិះរកវិធីសាស្រ្ត ដើម្បីទាក់ទាញភ្ញៀវទេសចរស្របតាមបរិបទផ្ទាល់របស់ខេត្តកំពង់ស្ពឺ។

សូមជម្រាបផងដែរថា ឧបដ្ឋានសាលា និងសមិទ្ធផលនានាដែលបានដាក់សម្ពោធនាព្រឹកនេះ បានចាប់ផ្ដើមកសាងឡើងតាំងពីចុងឆ្នាំ២០១៨ ហើយសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២២ និងប្រើប្រាស់ថវិកាចំនួន ៣១៥,៧៦៧ ដុល្លារអាមេរិក ដែលជាការផ្តួចផ្ដើមគំនិតដោយព្រះគ្រូចៅអធិការ លុយ សុផល៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm