ក្រុម​បាតុករ​ប៉ះទង្គិច​ជាមួយ​នគរបាល​ទាំង​យប់​នៅ​ទីក្រុង​ប៉ារីស​ជុំវិញ​កំណែទម្រង់​សោធន​និវត្តន៍​របស់​លោក Macron

2023/03/20 03:03:00 pm        504

​បារាំង៖ យោង​តាម​សារព័ត៌មាន Agence France Presse ការ​តវ៉ា​ប្រឆាំង​កំណែទម្រង់​របស់​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ក្លាយ​ជា​អំពើ​ហិង្សា​កាលពី​យប់​ថ្ងៃ​សៅរ៍ ជា​យប់​ទី​៣ ក្រោយ​ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីសាធារណៈ Place d'Italie ជាទី​ដែល​មនុស្ស​មួយ​ចំនួន​បាន​ដុត​ធុងសំរាម។ មនុស្ស​ចំនួន​ ៨១​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

នៅ​ទីសាធារណៈ Place d’Italie ក្នុង​ភាគខាងត្បូង​ទីក្រុង​ប៉ារីស ក្រុមអ្នកតវ៉ា​បាន​ស្រែកថា លោក Macron លាលែង​ពី​តំណែង​ទៅ លោក Macron ចុះ​ចេញពី​តំណែង​ទៅ​។​ យើង​នឹង​ឈ្នះ។ ​នគរបាល​បាន​ប្រើ​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ហើយ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល ​ខណៈ​ធុងសំរាម​ជាច្រើន​ត្រូវ​បាន​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ ​ក្រុម​អ្នក​តវ៉ា​កំពុង​ព្យាយាម​ដាក់​សម្ពាធ​ក្រុម​តំណាងរាស្ត្រ ​ដើម្បី​ប្រឆាំង​ការដំឡើង​អាយុ​ចូលនិវត្តន៍​គ្មាន​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​លោក Macron ដែល​លោក​កំពុង​ព្យាយាម​អនុវត្តន៍​ដោយ​គ្មាន​ការបោះឆ្នោត​នៅ​ក្នុង​សភា​។ ​ការតវ៉ា​ស្ងៀមស្ងាត់​ដ៏​ធំ​ទាំងឡាយ​ត្រូវ​បាន​ធ្វើឡើង​ ក្នុង​ទីក្រុង​ផ្សេងៗ​ជាច្រើន​របស់​ប្រទេស​បារាំង រួម​ទាំង​ទីក្រុង Nantes និង​ទីក្រុង Marseille ​ជាទី​ដែល​ក្រុម​អ្នក​តវ៉ា​បាន​ទម្លាយ​រនាំង​គរ​បាល ​ដើម្បី​ចូល​គ្រប់គ្រង​ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​រយៈពេល​ជិត ​១៥​នាទី​។

នៅ​ក្នុង​ទីក្រុង Besançon ភាគ​ខាងកើត ក្រុម​អ្នកតវ៉ា​រាប់ពាន់​បាន​ដុត​ភ្លើង និង​ដុត​កាត​បោះឆ្នោត​។ ​ការ​កើន​ឡើង​ភាព​រំជើបរំជួល និង​កូដកម្ម​នានា​បាន​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី Emmanuel Macron ប្រឈម​កាន់​តែ​ខ្លាំង​ចំពោះ​អំណាច​របស់​លោក​ ចាប់​តាំង​ពី​អ្វី​ដែល​គេ​ហៅថា​ ជា​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អាវកាក់​លឿង ឬ (Yellow Vests) កាលពី ​៤​ឆ្នាំមុន​។​ គួរ​រម្លឹក​ថា ​ការ​កែ​ប្រែ​របស់​លោក Macron ក្នុង​ការ​ដំឡើង​អាយុ​ចូលនិវត្តន៍​ពី ​៦២​ឆ្នាំ​ដល់ ​៦៤​ឆ្នាំ ដែល​រដ្ឋាភិបាល​និយាយ​ថា វា​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​ប្រព័ន្ធ​នេះ​កុំ​ឲ្យ​ដួល​រលំ​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm