កាំកុងត្រូល​​បន្ទាយមានជ័យ​ប្រមូល​និង​ដុត​បំផ្លាញ​ចោល​ផលិតផល ម្ហូបអាហារ​ ខូចគុណភាព​ជិត​៩០០​គីឡូក្រាម

2021/04/27 09:59:58 am        28

បន្ទាយមានជ័យ ៖ ​មន្ត្រី​កាំកុងត្រូល​​ប្រមូល​ បាន​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ប្រមាណ​ជិត​៩០០​ គីឡូក្រាម ​ធ្វើការ​ដុត​បំផ្លាញ​ចោល​ នា​ព្រឹក​ថ្ងៃទី​១៨​ខែតុលា ​ឆ្នាំ​២០១៨​ ក្នុង​បរិវេណ​មន្ទីរ​ពិសោធន៍​។


លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ បានឲ្យ​ដឹងថា រយៈពេល៣​ខែមកនេះ​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ អយ្យការ​ ចុះ​អង្កេត​លើ​ទីផ្សារ​ និង​បញ្ជរ​លក់​តាម​គេហដ្ឋាន​ ទូទាំង​ខេត្ត​ និង​នៅ​តាម​ច្រក​​នានា​ ជាពិសេស​ច្រក​ប៉ោយ​ប៉ោយ ​បាន​ចំនួន​១០​លើក​។ ក្នុងនោះ​ មន្ត្រី​ជំនាញ​ បាន​ដកហូត​ផលិតផល​ម្ហូបអាហារ ខូចគុណភាព​ ហួស​កាលបរិច្ឆេទ​ ប្រើប្រាស់​ បាន​ចំនួន​៨៩៦​គីឡូក្រាម ​ក្នុងនោះ​ មាន​ដំណាប់​កន្ទួត ទឹកក្រូច​…..​។ ល​។

លោក សាន វិជ្ជា​សា​រ៉ាវុធ បានបន្តថា ​​ផលិតផល​ទាំងនេះ​គឺ ​មិន​មាន​គុណភាព​ អនាម័យ​ និង​សុវត្ថិភាព ​សម្រាប់​មនុស្ស​យក​មក​បរិភោគ​បាន​ឡើយ ​និង​គ្មាន​អនុលោម ភាព​ស្របច្បាប់​ស្តីពី (​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ ​និង​សេវា​)​។

នៅក្នុងឱកាសនោះ លោក​ប្រធាន​សាខា​ បាន​​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​​ក្នុងការ​ទប់ស្កាត់​ ​និង​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ គ្រប់​មុខ​សញ្ញា​ទាំងឡាយ​ណា​ដែល​ធ្វើ​ពាណិជ្ជកម្ម​​ លើ​ផលិតផល​ទំនិញ​ដែល​ច្បាប់​ហាម​ឃាត់។​

ក្រោយពី​បាន​ដកហូត ​និង​យល់ព្រម​ពី​ព្រះរាជអាជ្ញា​ទើប​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​សម្រេច​ធ្វើការ​ដុត​បំផ្លាញ​តែម្តង​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm