ពលរដ្ឋ​កម្ពុជា​ ០៣​នាក់​ទៀត​ ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ តួលេខ​អ្នក​ស្លាប់​កើន​ដល់ ​៩១​នាក់

2021/04/29 05:40:29 pm        483

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ ០៣​នាក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ ៩១​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បបញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង ០៣​នាក់​នោះ មាន​ស្ត្រី ២​នាក់ និង​បុរស​ម្នាក់។

ក្រសួង​សុខាភិបាល​បញ្ជាក់​បន្ថែម​ថា ស្ត្រី​ម្នាក់​អាយុ ២៣​ឆ្នាំ ដែល​រស់​នៅ​សង្កាត់​កាកាប ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ នៅ​មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ។

ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​អាយុ ៤៦​ឆ្នាំ​រស់នៅ​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ព្រះ​បាទ​នរោត្ដម សីហនុ ត្បូងឃ្មុំ ហើយ​លទ្ធផល​ពិនិត្យ​សំណាក​របស់​ស្ត្រី​រូប​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ-១៩។

មរណភាព​ និង​មូលហេតុ​នៃ​មរណភាព​របស់​ស្ត្រី​រូប​នេះ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ផង​ដែរ។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា បុរស​ម្នាក់​ទៀត​អាយុ ៦៤​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតនៅ​ទាប​ភ្លឺ​ថ្ងៃ​នេះ។

គិត​ត្រឹម​ថ្ងៃ​នេះ តួលេខ​អ្នក​ស្លាប់​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ជា​ផ្លូវការ បាន​កើន​ឡើង​ដល់ ៩១​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៤៨ថ្ងៃ​ចុង​ក្រោយ​នេះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm