ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ការ​លេង​កីឡា​នឹង​ជំរុញ​វិស័យ​កីឡា​ក្លាយ​ជា​ចលនា​ជាតិ​ដ៏​រស់​រវើក​សម្រាប់​យុវជន​

2023/03/20 06:59:03 pm        364

​បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានចាត់ទុក​សកម្មភាព​យុវជន​ក្នុង​វិស័យ​កីឡាគឺជា​ការរួមចំណែក​ប​ន្ថែ​ម​ក្នុងការ​គាំទ្រ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា ដោយ​ឈរលើ​ស្មារតី “​កីឡា​រស់ក្នុង​សន្ដិភាព​” និង “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​” ធ្វើយ៉ាងណា​ជំរុញ​វិស័យ​ឲ្យ​ក្លាយជា​ចលនា​ជាតិ​ដ៏​រស់​រវើក​មួយ សម្រាប់​យុវជន និង​ប្រជាជន​កម្ពុជា។​

​ការលើកឡើង​នេះក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ ដណ្ដើម​ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ឆ្នាំ​២០២៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ក្រុម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​គ្រង​តំណែង​ជើងឯក​លើកដំបូង បន្ទាប់ពី​យកឈ្នះ​ក្រុម​ក្រសួងសុខាភិបាលដោយ​លទ្ធផល ៤-៣ គ្រា​ដែល​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រោយ​យកឈ្នះ​ក្រសួងបរិស្ថាន ២-០។​ ​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដែល​រៀបចំ​ពានរង្វាន់​មិត្តភាព​អន្ដរក្រសួង​-​ស្ថាប័ន​ឆ្នាំនេះដោយ​រលូន និង​ជោគជ័យ ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩។

ឯកឧត្តម​ក៏បាន​ថ្លែង​អំណរ​គ្រប់​ក្រសួង​-​ស្ថាប័នដែល​បាន​បញ្ជូន​ក្រុម​មក​ចូលរួម និង​គាំទ្រ​ព្រឹត្តិការណ៍ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​មិត្តភាព សាមគ្គីភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​បំផុស​ការលេង​កីឡាក្នុងចំណោម​មន្ដ្រី​រាជការ​នេះ ដើម្បី​ជា​គំរូ និង​ការ​រួម​ចំណែក​មួយ​ក្នុង​វិស័យ​កីឡា​ជាតិ។​ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដដែល​ប​ន្ថែ​ម​ថា តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​នេះក៏​ភ្ជាប់​ជាមួយ​ការ​ផ្សព្វផ្សាយ និង​អបអរ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ។ ជាក់ស្ដែង​ដើម្បី​ជំរុញ​កិត្យានុភាព​ជាតិក្នុងការ​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ ស​.​ស​.​យ​.​ក បាន​រៀបចំ​នូវ​កម្មវិធី​ជាច្រើន ពិសេស​យុទ្ធនាការ​ Beyond The Games ​ជាមួយ​យុទ្ធនា​ការបត់​បេះដូង ១​លាន​បេះដូង ដើម្បី​ឆ្ពោះទៅ​បំបែក​ឯក​ត​កម្ម​ពិភពលោក​ផង និង​អបអរ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​ជាដើម៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        89
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        101
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm