ក្រុងបាត់ដំបងមានទីលានទុកដាក់សំរាមដ៏ទំនើប និងអាចផ្ទុកសំរាមជាង ៣១ម៉ឺនម៉ែត្រគូប

2023/03/20 07:52:44 pm        650

បាត់ដំបង៖ ទីលានទុកដាក់សំរាមដ៏ទំនើប ​និងមានលទ្ធភាពផ្ទុកសំរាមបានច្រើន ដែលជាគម្រោង​កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​សម្រាប់​ក្រុងបាត់ដំបង និងស្រុកក្បែរៗតំបន់ទីលាន។

ទីលានទុកដាក់សំរាមក្រុងបាត់ដំបង ដែលជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹង​ទន្លេសាប​ជំហាន២ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបាន​ធ្វើពិធីប្រគល់-ទទួល​ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ​ដែលជាដៃគូរសហការយូរអង្វែងសំខាន់មួយរបស់​រាជរដ្ឋាភិបាលកម្ពុជា ដោយបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រក្នុងការផ្តល់​ហិរញ្ញប្បទាន​សម្រាប់ការអភិវឌ្ឍ​លើវិស័យអនាម័យក្នុងខេត្តបាត់ដំបង និងបណ្តាខេត្តអាទិភាព​ស្ទើរទូទាំង​ប្រទេស។

ឯកឧត្តម ស៊ុន ចាន់ថុល បន្ថែមថា ក្រោមការដឹកនាំ​ប្រកបដោយភាពវៃឆ្លាត និងទស្សន:វិស័យ​វែងឆ្ងាយ ​នៃរាជរដ្ឋាភិបាល ​ដែលមានសម្តេចតេជោ ហ៊ុន សែន ​ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់​វិស័យអនាម័យ ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាពីការវិនិយោគ​អនាម័យ​នៅក្នុងទីក្រុង គោលនយោបាយ ​និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបានដាក់ចេញ ដើម្បី​ពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព​ វិស័យទឹកកខ្វក់ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាពខ្ពស់។

សូមជម្រាបថា ទីលានទុកដាក់សំរាមក្រុងបាត់ដំបងចំណាយថវិកាសាងសង់ប្រមាណជាង ៦លាន ២៨ម៉ឺនដុល្លារអាមេរិក ​មានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ​ឃុំតាគ្រាម​ ស្រុកបាណន់ ខេត្តបាត់ដំបង។ ​រណ្ដៅដែលបានសាងសង់មានមួយរណ្ដៅក្នុងចំណោមរណ្ដៅទាំងបួន ដែល​មានលទ្ធភាពអាចផ្ទុកសំរាមបានជាង​ ៣១ម៉ឺនម៉ែត្រគូប។

គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំជាង​ ២០ហិកតា ដែលនិង​គ្រោង​ឱ្យប្រើប្រាស់ដំណាក់កាលដំបូង​ សម្រាប់រណ្ដៅទី១ ក្នុងរយៈពេល ១០ ឆ្នាំ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm