ព្រៃឈើជួរភ្នំក្រវាញកំពុងដើរតួជាធុងអាគុយ និងជាប្រភពរក្សាតុល្យភាពអាកាសធាតុ ជាសកល

2023/03/20 08:03:45 pm        369

ភ្នំពេញ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានឲ្យដឹងថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ដែលគ្របទៅដោយព្រៃស្រោងក្រាស់ មានពណ៌ បៃតងគ្រប់រដូវកាល ជាជួរព្រៃឈើធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារសំខាន់ ចំពោះការរក្សាតុល្យភាពអាកាសធាតុ របស់សកលលោកទាំងមូល និងជាប្រភពទាញនូវទឹក ភ្លៀង និងថាមពលអគ្គិសនី ដ៏សំខាន់សម្រាប់កម្ពុជា។

ក្នុងកម្មវិធីនៃដំណើរទស្សនាចរសត្វព្រៃ ធ្វើឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កញ្ញាបណ្ឌិត ស៊ូវណ្ណា បានថ្លែងថា ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹក​ដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពក ពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា​ ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗ​រហូតដល់២២ ។

នាយិការអង្គការ WA បានបន្ថែមថា ជួរភ្នំក្រវាញនេះ មានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែល​ជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ​ជាមួយសមត្ថភាពផលិត ថាមពល​អគ្គិសនី​សរុបប្រមាណ ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស ។

ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅ​តំបន់ជួរភ្នំក្រវាញ ត្រូវបានការពារដោយការបោះបង្គោលព្រំ ​ការពង្រឹកកិច្ចការល្បាត លើកទឹកចិត្ត​ការចូលរួម ​កិច្ចការពារពីប្រជាសហគមន៍នៅតំបន់ក្បែរនោះជាដើម ។

ឯកឧត្តមបានបន្តថា​ គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ​ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់​កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន ​និងជាព្រៃល្បោះ ដែល​អំណោយ​ផល ​ដល់ពពួកប្រភេទសត្វកម្រ ​សម្រាប់ផ្តល់​តម្លៃ​ដល់ការអភិរក្ស ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​តាមរយៈការអភិវឌ្ឍវិស័យថាមពល​ ការលក់ឥណទានកាបូន ​និងវិស័យ​ទេសចរណ៍​ធម្មជាតិ ។

កាលពីឆ្នាំ២០១៦ ​រាជរដ្ឋាភិបាល ​បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយ​មានខេត្តចំនួន៣ គឺខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដើម្បីជាទីជម្រក​នៃ​ពពួកប្រភេទ​សត្វទទួលរងការ​គំរាមកំហែង​ និង​ប្រភេទសត្វមានដោយកម្រជាសកល ​ដែល​មាន​រហូតជាង ៥០ប្រភេទ ​ដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោកជាដើម និងប្រភេទឈើកម្រផ្សេងទៀត ​ខណៈបានប្រភពទឹកដ៏សំខាន់ និង​ជា​ផ្ទៃរងទឹកភ្លៀង​សម្រាប់​បន្តនិរន្តរភាព​ទឹកបឹងទន្លេសាប ។

គួរបញ្ជាក់ថា ដំណើរទស្សនាចរសត្វព្រៃ​ បន្ទាប់ពីបានរៀបចំនៅតាមតំបន់ជួរភ្នំក្រវាញ ​មានដូចជា នៅ​ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ​នៅក្រុងខេមរភូមិន្ទ ​ខេត្តកោះកុង ​និងនៅស្រុកថ្មបាំង ខេត្តកោះកុង ​ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ដោយ​ផ្សារភ្ជាប់យុទ្ធនាការការពារព្រៃឈើឱ្យមាននិរន្តរភាព​ ការបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ (អន្ទាក់សូន្យ) ​និងការស្តារសត្វខ្លាធំឡើងវិញ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm