មេដឹកនាំ​កូរ៉េខាងជើង​អំពាវនាវ​ឱ្យមាន​ការត្រៀម​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​អាមេរិក​ និង​កូរ៉េខាងត្បូង​

2023/03/20 08:28:33 pm        322

​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មេដឹកនាំ​ប្រទេស​កូរ៉េខាងជើងលោក គីម ជុង​អ៊ុន បាន​អំពាវនាវ​ឱ្យ​ប្រទេស​របស់លោកត្រៀម​វាយប្រហារ​នុយក្លេអ៊ែរ នៅពេល​ណាមួយដើម្បី​រារាំង​សង្គ្រាម ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូងពី​ការពង្រីក​សមយុទ្ធ​យោធា​រួមគ្នា ដោយមាន​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​។

ការធ្វើ​អត្ថាធិប្បាយ​របស់លោក Kim បាន​មាន​ឡើង ខណៈ​ប្រទេស​ឯកោ​មួយ​នេះបានធ្វើ​នូវ​អ្វីដែល​សារព័ត៌មាន KCNA ហៅថា​ ជា​សមយុទ្ធ​ក្នុង​បំណង​ពង្រឹង​ការទប់ស្កាត់​សង្គ្រាម និង​សមត្ថភាព​វាយ​ប្រហារ​នុយក្លេអ៊ែរ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ និង​ដើម្បី​ផ្ញើ​ការព្រមាន​ខ្លាំងៗ​ប្រឆាំង​សម្ព័ន្ធមិត្ត​។​ សារព័ត៌មាន KCNA រាយការណ៍​ថា នៅក្នុង​សមយុទ្ធ​នោះ មី​ស៊ី​ល​បាលី​ស្ទីក​ដែល​ត្រូវ​បាន​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្លែងក្លាយ បាន​ហោះហើរ​ក្នុង​ចម្ងាយ ៨០០គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​គោលដៅ​នៅ​រយៈកម្ពស់ ៨០០ម៉ែត្រ ក្រោម​សេណារីយោ​នៃ​ការវាយប្រហារ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​។

លោក Kim ដែល​ពិនិត្យមើល​លើ​ការសាកល្បង​នេះ​បាន​និយាយថា សមយុទ្ធ​នេះ​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​សង្គ្រាម​ជាក់ស្តែង​របស់​យោធា និង​បានបញ្ជាក់​ពី​តម្រូវការ​ដើម្បី​ធានាបាន​នូវ​ជំហរ​ត្រៀមខ្លួន សម្រាប់ការវាយប្រហារ​នុយក្លេអ៊ែរ​ភ្លាមៗ និង​យ៉ាងខ្លាំង​អស្ចារ្យតាមរយៈ​សមយុទ្ធ​បែបនេះ​។ សារព័ត៌មាន KCNA បាន​ដកស្រង់​សម្តី​របស់លោក​ដែល​និយាយថា ស្ថានភាព​បច្ចុប្បន្ន​ដែល​សត្រូវ​កំពុង​បង្កើន​សកម្មភាព​របស់​ពួកគេ​កាន់តែខ្លាំង​ឡើង សម្រាប់​ការឈ្លានពាន​មកលើ​ប្រទេស​កូរ៉េខាងជើង ដែល​តម្រូវ​ឲ្យ​កូរ៉េខាងជើងធ្វើការ​បន្ទាន់​ដើម្បី​ពង្រឹង​ការទប់ស្កាត់​សង្គ្រាម​នុយក្លេអ៊ែរ​របស់​ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm