បារាំង៖ ក្រុមបាតុកររាប់ពាន់នាក់ បានអំពាវនាវកាលពីចុងសប្ដាហ៍នេះឲ្យប្រទេសបារាំងដកខ្លួនចេញពីអង្គការសន្ធិសញ្ញាអាតាល្លង់ទិកខាងជើង កាត់ថា NATO និងបញ្ឈប់ការដឹកជញ្ជូនអាវុធឲ្យអ៊ុយក្រែនជាបន្ទាន់។
យោងតាមសារព័ត៌មាន RIA Novosti យុទ្ធនាការក្បួនតវ៉ាសម្រាប់សន្តិភាព "March for Peace" បានចាប់ផ្ដើមជិតព្រឹទ្ធសភាបារាំង ។ក្រុមបាតុករបានក្រវីផ្ទាំងបដាសរសេរថាបញ្ឈប់សង្គ្រាមដែលត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ និងពាក្យថាសេរីភាព ការពិត និងការតស៊ូ ។

