បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ត្រៀមរៀបចំសង្រ្កានវត្តភ្នំ រយៈពេល៣ថ្ងៃ

2023/03/20 09:26:13 pm        1.4 K

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានត្រៀមរៀបចំកម្មវិធីសង្រ្កានវត្តភ្នំ ​នៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ​ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣។

បើតាមលោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៣នេះថា ​មនី្ទរវប្បធម៌ បានត្រៀមរៀបចំ​កិច្ចពិធីអបអរសាទរ​បុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក. ព.ស.២៥៦៦-គ.ស.២០២៣ សម្រាប់ដែនដីរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ​ បានជ្រើសរើសយករមណីយដ្ឋានវប្បធម៌ ​ប្រវតិ្តសាស្រ្តវត្តភ្នំ ធ្វើជាសង្រ្កាន ដែលហៅថា «សង្រ្កានវត្តភ្នំ»។ទន្ទឹមនឹងនោះថ្នាក់ដឹកនាំក៏បានរៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំកន្លងមកហើយ នៃរដូវបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ។ ជាពិសេសដើម្បីតៀមរៀបចំ កម្មវិធីកម្សាន្តសប្បាយរីករាយជូនបងប្អូន​ប្រជាពលរដ្ឋ ​ដែលរស់នៅក្នុងទឹកដីរាជធានីភ្នំពេញ ​ក៏ដូចជាជុំវិញរាជធានីភ្នំពេញ និងមកពី​បណ្តាខេត្តមួយចំនួន​ ដែលចូលចិត្តមករាជធានីភ្នំពេញ ​ខ្លះក៏មិនចង់ទៅឆ្ងាយ អញ្ជើញមកកម្សាន្ត​សប្បាយនៅរមណីដ្ឋានវប្បធម៌ប្រវតិ្តសាស្រ្តវត្តភ្នំ។

លោក ជុំ វុឌ្ឍី បានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃទី២ ​នៃពិធីបុណ្យចូលឆ្នាំ ក៏មានរៀបចំការសម្តែង​របាំត្រុដិ ​និងលេងកម្សាន្តល្បែងប្រជាប្រិយនានា ​និងការប្រគុំតន្រី្ត និងថ្ងៃទី៣ កិច្ចពិធីបុណ្យ​ស្រង់ព្រះ ដោយដង្ហែប្រទាក់សិន៣ជុំ ​ក្នុងបរិវេណវត្តភ្នំ។

ក្នុងនោះដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ​ រាល់បរិវេណនៅជុំវិញវត្តភ្នំ យើង​បានធ្វើអនាម័យគ្រប់បែបយ៉ាង ​ដូចជារៀបចំការ៉ូឡាថ្មី ​កែលម្អឃឿន ​លាបថ្នាំថ្មី នៅ​តាម​បណ្តោយ​បរិវេណ​សួនលោកយាយពេញផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm