សន្តិភាព សុខភាព និងការងារ ប្រធានបទសំខាន់នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០២១

2021/04/29 10:15:53 pm        23

ភ្នំពេញ ៖ ក្នុងឱកាសខួបអនុស្សាវរីយ័លើកទី១៣៥នៃទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតដោយបង្ហាញអំពីការបន្តគិតគូរ ចំពោះកិច្ចការគាំពារសង្គម ជូនកម្មករ-និយោជិត ទោះក្នុងកាលៈទេសៈ​ប្រឈម​នឹងជំងឺកូវីដ១៩។​


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើក ទី១៣៥ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ដែលមានខ្លឹមសារថា តាងនាម រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចមានសេចក្​តីសោមនស្សរីករាយ​យ៉ាងក្រៃលែង ដែលបានចូលរួមជាមួយបងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុង ឱកាសខួបអនុស្សាវរីយ៍​លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ សន្តិភាព សុខភាព និងការងារ។ សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ប្រធានបទនេះ ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត ជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែល ធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សមកហើយ ពីព្រោះមានតែការ រក្សាបាននូវសន្តិភាពទេ ទើបមាន​ការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាពការងារក្នុងបរិបទជំងឺកូវីដ-១៩។ សារលិខិតដដែលបន្តថា រាជរដ្ឋាភិបាលក៏បានបន្តយក​ចិត្តទុកដាក់​ក្នុងការអភិវឌ្ឍរបបសន្តិសុខ សង្គម ដើម្បីពង្រីកវិសាលភាពកាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែករួមមាន ផ្នែកប្រាក់ សោ ធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និង សមធម៌រវាងមន្រ្តីសាធារណៈ និងកម្មករ​និយោជិត តាមរយះការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិ សុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ​សម្រាប់មន្រ្តីសាធា រណៈ និងរបបសោធនសម្រាប់កម្មករនិយោជិតនៅក្នុងឆ្នាំ២០២០។


ជាមួយគ្នានោះ ​ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត រាជរដ្ឋាភិបាលបានអនុវត្ត គោលនយោបាយឧបត្ថម្ភសាច់ប្រាក់​ដល់កម្មការីនី​ទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្រ្តីសាធារណៈនៅ ពេលសម្រាលកូន ដោយក្នុងឆ្នាំ២០២០នេះ ប.ស.ស បានផ្តល់ប្រាក់​ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបាន ចំនួនប្រមាណ៨ម៉ឺននាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៣ ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ២០២០ ស្រ្តីសម្រាលកូនមានចំនួនប្រមាណ ២១ម៉ឺននាក់ ដោយចំណាយថវិកា សរុបចំនួន ៨៧,១ ប៊ីលានរៀល។


ក្នុងសារលិខិតដដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រទេសមួយ ចំនួនបាននឹងកំពុងអភិវឌ្ឍវ៉ាក់សាំង​បង្ការកូវីដ១៩ ហើយបានសម្រេចចិត្តចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋខ្លួនដែរ កម្ពុជាក៏បាននឹងកំពុងស្វះស្វែងរកវ៉ាក់សាំង ព្រមទាំងបញ្ជាទិញពី​គ្រប់ប្រភពដែលរួមមាន ១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ៣២ម៉ឺនដូស តាមយន្តការខូវ៉ាក់ ១,៥ លាន ដូស បញ្ជាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដូសបន្ថែមទៀត ទៅតាមតម្រូវការចាំបាច់ ជាក់ស្តែង និងបានរៀបចំយុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូនក្រុមគោលដៅជួរមុខ ដូចជាមន្រ្តីជួរមុខ កម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា កម្ពុជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបប ប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះ ប្រទេសជាតិ យើង និងពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឱ្យមាន ការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះផងដែរ៕អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm