បណ្តាសាលារៀនមួយចំនួន ចាប់ផ្ដើមរៀបចំពិធីសង្រ្កាន្តអបអរសាទរ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2023/03/20 09:49:38 pm        1.0 K

ភ្នំពេញ៖ បណ្ដាសាលារៀនជាច្រើន ចាប់ផ្ដើមរៀបចំពិធីបុណ្យផ្កា ដោយភ្ជាប់ជាមួយពិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កើតឱកាសឱ្យ​សិស្សសិក្សា​ស្វែងយល់​បានកាន់តែច្រើនពីវប្បធ៌មជាតិ។

មុននឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់ ​តាមសាលារៀនមួយចំនួន ក៏បានរៀបចំពិធីនានា​ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនសិស្សានុសិស្សរបស់ខ្លួនផងដែរ។ ​ជាក់ស្ដែងសម្រាប់វិទ្យា ហ៊ុន សែនព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ ​គឺនឹងរៀបចំពិធីនេះឡើងនៅថ្ងៃទី ៣០​ ខែមីនាខាងមុខ។ គិតត្រឹមពេលនេះ គឺសិស្សកំពុង​មមាញឹកក្នុងការតុបតែ​លម្អ សម្រាប់​រៀបចំពីធីបុណ្យផ្កា និងភ្ជាប់​ជាមួយពិធីសង្រ្កាន្តឆ្នាំថ្មី ​សម្រាប់សាលាបានប្រើប្រាស់​ ស្បូវ​យកមកតុបតែង និងមានការចងខ្សែ​រំលេចដោយក្រណាត់ពណ៌ ​និងជាពិសេសនោះគឺ ​ការ​ហ្វឹកហាត់​របាំ ​ក្បាច់រាំជាប្រពៃណីជាតិខ្មែរ ដែលតែងរាំកម្សាន្តក្នុងអំឡុងចូលឆ្នាំខ្មែរ។

លោក ស្រ៊ាង ម៉េងលី ជានាយកវិទ្យាល័យ ហ៊ុនសែន ព្រែកកំពឹស ​លើកឡើងថា ថ្ងៃទី ៣០ ខែមីនា គឺសាលារៀបចំបុណ្យផ្កា​នៅពេលព្រឹក រីឯពេលរសៀល ​សាលានឹងរៀបចំពិធីអបអរសាទរ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ។ ពេលរសៀល ​គឺនឹងភ្ជាប់ជាមួយ ល្បែងប្រជាប្រិយ​ ចោលឈូង បោះអង្គុញ ក៏ដូចជាការសម្ដែងរបាំ ​និងការរាំទម្រង់សិល្បៈប្រណៃជាតិខ្មែរ។​ ខណៈសិស្សក៏កំពុងហ្វឹកហាត់ រាំឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតផងដែរ។

សម្រាប់សិស្សដែលបានចូលរួម ក្នុងការហ្វឹកហាត់ក្នុងការរាំរបាំ ក៏ដូចជារាំទម្រង់សិល្បៈប្រពៃណី​ជាតិខ្មែរ ​បានបង្ហាញនូវភាពសប្បាយចិត្ត ដែលសាលាអនុញ្ញាតឱ្យរៀបចំពិធីនេះឡើង។ ពួកគេលើកឡើងថា ​កម្មវិធីនឹងផ្ដល់ភាពសប្បាយរីករាយសម្រាប់សិស្សគ្រប់រូប ជាពិសេសធ្វើ​ឱ្យពួកគាត់​ជាយុវជន ស្វែងយល់​កាន់តែច្រើនពីសម្បត្តិវប្បធម៌​របស់ជាតិ។

ក្រសួងអប់រំ យុវជន និងកីឡា ​ក៏បានចេញសេចក្ដីណែនាំនាពេលថ្មីៗនេះ ដោយជំរុញលើកទឹកចិត្ត​ឱ្យ​គ្រប់សាលាទាំងអស់ ​បង្កបរិយាកាសដល់សិស្សក្នុងលេងល្បែងប្រជាប្រិយ ​និងសកម្មភាពនានា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ​យ៉ាងណាម៉ិញក្រសួងអប់រំ ហាមប្រាម​ដាច់ខាត ក្នុងការលេងប៉ាតម្សៅ ជះទឹក​ ដែលពុំមែនជាវប្បធម៌របស់ខ្មែរ៕អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm