អាណាព្យាបាលសិស្សស្ទើតែទាំងអស់នៅកម្ពុជា ផ្តោតយកចិត្តទុកដាក់បញ្ជូនកូនចៅ​ទៅសិក្សារៀនសូត្រ​ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់

2023/03/20 10:09:47 pm        582

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើក​ឡើងថា ​នាពេលបច្ចុប្បន្ននេះ ឪពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្ស បានយកចិត្តទុកដាក់​បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ​ដែលរូបភាពទាំងនេះ ពិតជា​បង្កើត​បាននូវវប្បធម៌ដ៏ល្អមួយ​សម្រាប់ជាតិ ដែលកម្ពុជានឹងសំបូរធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់​យ៉ាងឆាប់​រហ័សរបស់ពិភពលោក។

ការលើកឡើងខាងនេះរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានធ្វើឡើងក្នុងឱកាសអនុញ្ញាត​ឱ្យ​គណៈគ្រប់គ្រងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ​ដឹកនាំ​ដោយឯកឧត្តម ​ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគម​ ចូលជួប​សម្តែងការគួរសម​ និងពិភាក្សាការងារ ​កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ​បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តម​សិក្សា​កម្ពុជា ដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំ​មួយនេះឱ្យមាន​ការរីកចម្រើន ហើយបានពង្រីក​វិសាលភាព​នៅទូទាំងប្រទេស ​ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ជា​វិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ​ដើម្បីចូលរួមអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ច​របស់កម្ពុជា។

ឯកឧត្តម ​បានបញ្ជាក់ថា ចំណែកវិស័យបណ្តុះបណ្តាលបច្ចេកទេស ​និងវិជ្ជាជីវៈ ក៏បានធ្វើការកំណែ​ទម្រង់​ជាបន្តបន្ទាប់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យ​បានឆ្លើយតបទៅ​នឹង​ការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ​លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ​ជូនដល់យុវជនចំនួន ១,៥លាននាក់​។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារ ធ្វើការបណ្តុះបណ្តាល​យុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាព​ ដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និង​នៅតាមបណ្តារោងចក្រ សហគ្រាសផ្សេងៗដែលមានតម្រូវការ។ ​មិនតែប៉ុណ្ណោះ ​ឯកឧត្តម បាន​បញ្ជាក់ជូន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា ​ក្រសួងការងារ នឹងបន្តកិច្ចសហការកាន់​តែ​ល្អជិតស្និទ្ធបន្តទៀតជាមួយគ្នា ដើម្បីសម្រួលដល់ការលំបាក ដោះស្រាយនូវរាល់សំណូមពរ​នានា​ឱ្យបានកាន់តែប្រសើរ។

ឯកឧត្តម ហេង វ៉ាន់ដា បានឲ្យដឹងថា បច្ចុប្បន្នសមាគម​ មានសមាជិកចំនួន ១២០គ្រឹះស្ថាន-សាលា ដោយបង្កើតឡើងដើម្បីចូលរួមជាមួយរដ្ឋាភិបាល ​ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយ​ពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា​ ព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានា​ទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm