ក្រសួងបរិស្ថាន និងដៃគូ កំពុងខិតខំអភិរក្សសត្វព្រៃ៥៥ប្រភេទ នៅក្នុងតំបន់ព្រៃឡង់

2023/03/21 04:58:40 am        98

ភ្នំពេញ៖ បច្ចុប្បន្ននៅក្នុងតំបន់ព្រៃឡង់ មានសត្វព្រៃចំនួន៥៥ប្រភេទ កំពុងរស់នៅ ដោយសត្វ ទាំងអស់នោះ កំពុងត្រូវបានក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) រួមទាំងដៃគូផ្សេងៗទៀត កំពុងខិតខំធ្វើការអភិរក្ស តាមរយៈការការពារព្រៃឈើ និងការដាំដើមឈើឡើងវិញ នៅក្នុងតំបន់ព្រៃឡង់ជាដើម ។

យោងតាមលទ្ធផល នៃសិក្ខសាលាបូកលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ “ព្រៃឡង់” នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងការការពារព្រៃឈើ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សបានបំពាក់ កាម៉េរាចំនួន១៥៥ ហើយកត់ត្រាសត្វព្រៃបានចំនួន ៥៥ប្រភេទ ក្នុងនោះមានថនិកសត្វចំនួន ១៩ប្រភេទ បក្សី៣៤ប្រភេទ និងពពួកល្មូនចំនួន ២ប្រភេទ ។

ក្នុងលទ្ធផលនេះ បានបន្តថា ការអនុត្តន៍ការងារសហគមន៍ និងបង្កើនជីវភាពសហគមន៍ គឺក្រសួង និងអង្គការដៃគូ បានបង្កើតមូលនិធិខ្នាតតូចចំនួន ១សហគមន៍ ទទួលបានថវិកាពី ៤ ០០០ ទៅ៥០០០ដុល្លារ, បានផ្សព្វផ្សាយរេដបូក គឺផ្សព្វផ្សាយបានជាង ៥០ភូមិ គោលដៅនៅជុំវិញដែនជម្រកសត្វព្រៃ “ព្រៃឡង់” និងជួយការងារជីវភាពសហកមន៍បានចំនួន ៦ភូមិ ក្នុងខេត្តកំពង់ធំ លើការងារចិញ្ចឹមមាន់ ។

សម្រាប់គម្រោងឥណទានកាបូនរួមគ្នា រេដបូកព្រៃឡង់ រយៈពេល នៃការអនុវត្តគម្រោង១៣ឆ្នាំ (២០១៨-២០៣១) ដែលមានកិច្ចព្រមព្រៀងទ្វេភាគីរវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៥ មានភូមិគោលដៅសរុប ៤៩ភូមិ ក្នុងនោះខេត្តកំពង់ធំ ចំនួន១៥ភូមិ, ព្រះវិហារ ចំនួន១៥ភូមិ, ក្រចេះ ចំនួន៥ភូមិ និងខេត្តស្ទឹងត្រែង ចំនួន១៤ភូមិ ។

ការអនុវត្តច្បាប់ ក្នុងឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តទាំង៤ គឺបានល្បាតចំនួន ១៣៩៥លើក រកឃើញទីតាំងលួចកាប់រានចំនួន ៧០១កន្លែង ស្មើនឹង ១៦៣៤,៨៨៥ហិកតា ហើយបានចងក្រងសំណុំរឿងបទល្មើសធនធានធម្មជាតិបានចំនួន ៦៣ករណី, ពិន័យអន្តរការណ៍ ៦ករណី, ដកហូតម៉ាស៊ីនរណារយន្តបានចំនួន ១៤០គ្រឿង, ដកហូតបានកាំភ្លើងកែច្នៃ ៧៩ដើម, ដកហូតអន្ទាក់ចាប់សត្វព្រៃបានចំនួន ២០៦៤អន្ទាក់, ឧបករណ៍ឆក់ត្រីបានចំនួន ២គ្រឿង, បំផ្លាញចោលតង់កៅស៊ូ និងខ្ទមបានចំនួន ៩០ករណី, រឹបអូសឈើបានចំនួន ១១៧ករណី ស្មើនឹង ៧៣,០៤៧ ម៉ែត្រគូប, រឹបអូសមធ្យោបាយដឹកជញ្ជូន ២២គ្រឿង ។

ក្រៅពីការអនុវត្តច្បាប់ មន្ត្រីបានអង្កេតលើសត្វរស់បានចំនួន ១៧៩១លើក ស្មើនឹង ១១៧ប្រភេទ, អង្កេតលើសត្វបានចំនួន ១០១២លើក ស្មើនឹង ៥០ប្រភេទ, ដាក់ស្លាកបំរាម ហាមប្រព្រឹត្តបទល្មើសបានចំនួន ១៩២ស្លាក, ក្រុមពិភាក្សាត្រូវបានបែងចែកជា ៤ក្រុម នៅតាមខេត្តនីមួយៗ ដោយពិភាក្សាលើប្រធានបទដូចគ្នា ខ្សែច្រវាក់លទ្ធផល នៃដែនជម្រកសត្វព្រៃ “ព្រៃឡង់” ៕អត្ថបទ ÷ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm