ទីក្រុង Kyiv និយាយថា ចិន​គួរតែ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/03/21 03:52:37 pm        555

​អ៊ុយក្រែន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​លោក Oleg Nikolenko បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង Kyiv រំពឹង​ថា​ ប្រទេស​ចិន​នឹង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​

​លោក Nikolenko បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ផ្ញើ​ទៅកាន់​សារព័ត៌មាន Reuters ភ្លាម​ៗ បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ទៅដល់​ទីក្រុង Moscow សម្រាប់​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Vladimir Putin​។ ​គេ​រំពឹង​ទុក​ថា ​លោក Xi នឹង​ជំរុញ​តួនាទី​របស់​ទីក្រុង​ប៉េកាំង ជា​អ្នក​សម្របសម្រួល​សន្តិភាព​ដ៏​សំខាន់​ក្នុង​ជម្លោះ ​ក្រោយ​ការ​បញ្ចេញ​ផែនការ​សន្តិភាព ​១២​ចំណុច​។ ទីក្រុង Kyiv និយាយ​ថា ​សកម្មភាព​ឈាន​ទៅ​រក​សន្តិភាព​ណាមួយ ត្រូវតែ​ទាក់ទង​នឹង​ការដក​កងទ័ព​រុស្ស៊ី​ទាំងស្រុង និង​គោរព​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។

​អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ចូល​រួមការ​សន្ទនា​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​ចិន ដើម្បី​ស្ដារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ស្របតាម​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​សេចក្ដីសម្រេច​ចុងក្រោយ​លើ​បញ្ហា​នេះ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm