អត្តពលិក​វ៉ូ​វី​ណា​ម ៧​ប្រទេស​នឹង​មក​ប្រកួត​ជើងឯក​អាស៊ាន​លើក​ទី​៦ នៅ​កម្ពុជា​នា​ចុង​សប្ដាហ៍​នេះ​

2023/03/21 04:52:18 pm        150

​វ៉ូ​វី​ណា​ម៖ ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជានឹង​រៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើស​រើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៦ ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា​នេះដោយមាន​អត្ត​ព​លិ​ក ៧ប្រទេស​ចូលរួម។​

​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ស្របពេល​សហព័ន្ធបានទទួល​ការឧបត្ថម្ភ​សម្ភារ​ស្បែកជើងពី​ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ ខូ​អិ​ល​ធី​ឌី សម្រាប់​ផ្ដល់ជូន​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន​ធ្វើការ​ហ្វឹកហាត់នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៣ ម្សិល​មិញ។​ ​ឯកឧត្តម​បន្ដថា ការប្រកួត​នេះមាន​អត្ត​ព​លិ​ក​ប្រមាណ ២០០​នាក់​ចូលរួម ដែលជា​វេទិកា​មួយ​ដ៏​ល្អដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​វាស់​ស្ទង់​សមត្ថភាពសម្រាប់​កីឡាករ​-​កីឡាការិនី​របស់ខ្លួន ត្រៀម​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា ហើយក៏​ជាការ​ដុស​ខាត​សមត្ថភាព​មន្ដ្រី​បច្ចេកទេស ​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ឲ្យ​ទទួលបាន​ជោគជ័យ និង​ល្អប្រសើរ​ផងដែរ។​

​គួរ​ដឹងថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ក្នុងចំណោម​កីឡា​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ ពោលគឺ​ដណ្ដើមបាន​មេដាយ​សរុប ១៣​គ្រឿង (​មាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៨)។ ដោយឡែក​ស៊ី​ហ្គេមនៅ​កម្ពុជា សហព័ន្ធ​បានដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​យ៉ាងហោច ៩​គ្រឿងក្នុងនាម​ម្ចាស់ផ្ទះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        56
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        73
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm