រដ្ឋអាជ្ញា​ជាន់ខ្ពស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​៖​ ដីកាចាប់ខ្លួន​លោក Putin បាន​ក្លាយ​ជា​ពេលវេលា​សោកសៅ​

2023/03/21 05:10:33 pm        753

អង់គ្លេស៖ ​រដ្ឋអាជ្ញា​ជាន់ខ្ពស់​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​ បាន​និយាយ​ថា ដីកាចាប់ខ្លួន​របស់​ស្ថាប័ន​នេះ​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin គឺជា​ពេលវេលា​ដ៏​សោកសៅ​ជាជាង​ពេលវេលា​នៃ​ជ័យជម្នះ​។ ​លោក Karim Khan អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក​ជួយ​បង្កើន​ការ​ផ្ដល់​មូលនិធិ ​សម្រាប់​ការ​ស៊ើបអង្កេត​របស់ ICC ដោយ​ព្រមាន​ថា ទ្វារ​នៃ​ឱកាស​ការស្វែងរក​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​បិទ​។

រដ្ឋអាជ្ញា​អង់គ្លេស​រូប​នេះ​បាន​ប្រើ​សុន្ទរកថា​នៅ​ព្រឹត្តិការណ៍​ប្រមូលផ្ដុំ​ក្នុង​ទីក្រុង​ឡុង​ដ៍ ​នៃ​បណ្ដា​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​ប្រទេស​ជាង​៤០ ដើម្បី​បង្កើន​ការ​គាំទ្រ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ចៅក្រម ក្នុង​ការ​កាត់ទោស​លោក Putin ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកាចាប់ខ្លួន​លោក Putin និង​ស្នងការ​របស់​លោក​ទទួល​បន្ទុក​សិទ្ធិ​កុមារ​ ជុំវិញ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​ទៅកាន់​រុស្ស៊ី​។

​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ឆ្លើយតប​ទៅ​នឹង​ចំណាត់​ការ​នេះ ដោយ​បាន​ប្រកាស​ពី​ការ​បើក​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ទៅលើ​លោក Khan វិញ​ដោយ​និយាយ​ថា ​លោក​បាន​ចោទប្រកាន់​មនុស្ស​ម្នាក់​ដែល​គេ​ដឹង​ថា ​គ្មាន​កំហុស និង​កំពុង​រៀបចំ​ផែនការ​ការវាយប្រហារ​លើ​តំណាង​នៃ​រដ្ឋ​បរទេស​ ដែល​ទទួល​បានការ​គាំពារ​ជា​អន្តរជាតិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm