Rashford, Mount និង Pope ដកខ្លួន​មិន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មុន​ការប្រកួត​ជម្រុះ Euro

2023/03/21 05:15:04 pm        101

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Marcus Rashford, ខ្សែបម្រើ Chelsea, Mason Mount និង​អ្នកចាំទី Newcastle, Nick Pope សុទ្ធតែ​បានសម្រេច​ដកខ្លួន​មិន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឡើយ​ សម្រាប់​ការប្រកួត​ជម្រុះ Euro 2024 ខាងមុខនេះ​។

​​Marcus Rashford មាន​របួស​បន្តិចបន្តួច​អំឡុង​ជ័យជំនះ​របស់ Manchester United លើ Fulham ៣-១ វគ្គ ៨ក្រុម​ចុងក្រោយ FA Cup កាលពី​ថ្ងៃអាទិត្យ​។ ​​ចំណែកឯ​អ្នកចាំទី Nick Pope ក៏បាន​រងរបួស​ផងដែរ​អំឡុង​ជ័យជំនះ​របស់ Newcastle នៅ​ទឹកដី Nottingham Forest កាលពី​ថ្ងៃ​សុក្រ​។ ​​ជាមួយគ្នា​នោះដែរ Mason Mount នៅ​មិនទាន់​ជាសះស្បើយ ១០០ភាគរយ​នៅឡើយ​។ ​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate ដំបូង​បាន​កោះហៅ Mason Mount ផងដែរ​ក្នុង​បញ្ជី ២៥នាក់ តែ​ក្រោយមក​អ្នកចាត់ការ Chelsea លោក Graham Potter បញ្ជាក់ថា ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​មិនអាច​ចូលរួម​បានឡើយដោយសារ​បញ្ហា​របួស​ដែល​អវត្តមាន​តាំងពី​ខែកុម្ភៈ​។

​​រីឯ Marcus Rashford កំពុងមាន​ទំរង់​លេង​ដ៏​អស្ចារ្យ​ក្នុង​រដូវ​កាល​នេះ​តាមរយៈ​ការរក​គ្រាប់​បាល់​បាន ២៧គ្រាប់ ដែល​ក្នុងនោះ ១៩គ្រាប់​តាំងពី​វិល​ពី World Cup​។ ​​ក្រុម​របស់លោក Gareth Southgate នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីតាលី​នៅ​ថ្ងៃទី២៣ ខែមីនា​នេះ មុនពេល​ទទួលភ្ញៀវ​អ៊ុយ​ក្រែ​ន​នៅ Wembley ថ្ងៃទី២៦៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm