ពលរដ្ឋ​ហៃ​ទី​ជាច្រើន​គ្រួសារ​គេចចេញ​ពី​អំពើហិង្សា​បង្កឡើង​ដោយ​ក្រុម​ជន​ទំនើង​ដែល​ចេះតែ​កើន​ឡើង​នៅ​រដ្ឋធានី ព័រ អូ​ប្រាំង

2023/03/21 05:46:05 pm        402

​ហៃទី៖ ពលរដ្ឋ​ហៃ​ទី​ដែល​ពោរពេញ​ដោយ​ភាព​អស់​សង្ឃឹម​ជាច្រើន​គ្រួសារ បាន​រត់គេច​ចេញពី​តំបន់​ជាយក្រុង​ផេ​ហ្សិ​ន​វី​ល ( Petion-Ville ) ក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ឧបទ្ទវហេតុ​ហិង្សា​ជាច្រើន​បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នោះ​។

​សារព័ត៌មាន Reuters បាន​បង្ហាញ​ពី​ជន​ស៊ីវិល​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ និង​ភាព​ស្លន់ស្លោ​កាន់​របស់​របរ បាន​ព្យា​យាម​​រត់គេច​ចេញពី​តំបន់​ហ៊ុម​ព័ទ្ធ​ដោយ​អំពើ​ហិង្សា​របស់​ក្រុម​អន្ធពាល​។​ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក មនុស្ស ​៩​នាក់​ត្រូវ​បាន​បាញ់សម្លាប់ ហើយ​សាកសព​មួយ​ចំនួន​បាន​ឆេះ​ខ្លោចកាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ភូមិ​ផេ​ហ្សិ​ន​វី​ល (Petion-Village)​។ អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សារព័ត៌មាន Reuters ថា​ ពួកគេ​បាន​ឃើញ​សាកសព​ត្រូវ​ភ្លើង​ឆេះ​ ៤​នាក់​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿងដែល​ភ្លើង​បាន​ឆេះ​ផង​ដែរ​។​ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា រថយន្ត​យ៉ាងហោចណាស់​ ២០​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆេះ​កាលពី​ថ្ងៃ​សុក្រ​ ទី​១៧​មីនា​។ ​ក្រុម​អាជ្ញាធរ​ហៃ​ទី​ពុំបាន​ផ្ដល់​ព័ត៌មាន​ផ្លូវការ​អំពី​រលក​ថ្មី ​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋធានី​ព័រ​អូ​ប្រាំង (Port-au-Prince) ​នោះ​ទេ។

​គួរ​ឲ្យ​ដឹងថា អំពើ​ហិង្សា​កើត​ចេញ​ពី​ក្រុម​ជន​អន្ធពាល​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ហៃ​ទី ចាប់​តាំង​ពី​ការ​ធ្វើឃាត​ប្រធានាធិបតី Jovenel Moise ក្នុង​ឆ្នាំ​២០២១ ដែល​នាំ​ឲ្យ​មាន​វិបត្តិ​នយោបាយ​ ដែល​ក្រុម​ឧក្រិដ្ឋជន​ឆ្លៀតឱកាស​ពង្រីក​ការគ្រប់គ្រង​ដែនដី​នៅ​ក្នុង​ប្រទេស​នេះ។ ​អំពើ​ហិង្សា​ដ៏​រ៉ាំរ៉ៃ​បង្កឡើង​ដោយ​ក្រុម​ជន​អន្ធពាល បាន​បណ្ដាល​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​ដែនដី​ជាច្រើន​របស់​ប្រទេស​នេះ ហើយ​ការ​ផ្ទុះ​ជម្លោះ​ដ៏​បង្ហូរ​ឈាម​រវាង​គូប្រជែង​ក្រុម​នេះបាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​រយ​នាក់ ​និង​រាប់​ពាន់​នាក់​ទៀត​ត្រូវ​ភៀសខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm