និមិត្តសញ្ញា​អង្គការ​ផ្កាយ​សមុទ្រ​នឹង​មាន​នៅ​លើ​អាវ Spurs ពេល​ជួប Sheffield United ដើមខែ​ក្រោយ​

2021/04/30 09:51:54 am        169

​បាល់ទាត់៖ ក្លឹប​ Tottenham Hotspur និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិតអេ​អាយ​អេ (AIA) ប្រកាស​គាំទ្រ​ដល់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​។​ Tottenham Hotspur នឹង​ពាក់អាវ​ដែល​បាន​បោះពុម្ព​ជាពិសេស​ ដោយមាន​និមិត្តសញ្ញា​របស់​អង្គការ​ផ្កាយ​សមុទ្រ​ក្នុង​ការ​ប្រកួត Premier League ជាមួយនឹង Sheffield United នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២១​។​

​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​រយៈពេល​វែង​ជាមួយ​ក្លឹប​ Tottenham Hotspur ​ក្នុង​ការ​លើក​កម្ពស់​សុ​ខ​ភាព និង​សុខុមាលភាព​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្លឹប​បាល់ទាត់​ដែល​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ ​នឹង​ដាក់​និមិត្តសញ្ញា​អង្គការ​ផ្កាយ​សមុទ្រ​ជំនួស​ឲ្យ​និមិត្តសញ្ញា ​របស់​ក្រុម​ហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ​នៅ​ផ្នែក​ខាងមុខ​នៃ​អាវ​របស់​ក្រុម ហើយ​នឹង​នៅ​លើ​ផ្លាក​ដាក់​ជុំវិញ​ទីលាន​ប្រកួត ​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង។ ​​អាវ​កីឡា​ដែល​ត្រូវ​បាន​ពាក់​ក្នុង​ការប្រកួត​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​កីឡាករ ​និង​ដាក់​ដេញថ្លៃ​ដើម្បី​រៃ​អង្គាស​ថវិកា​ឲ្យ​អង្គការ​ផ្កាយ​សមុទ្រ​ និង​មូលនិធិ​របស់​ក្លឹប​ Tottenham Hotspur ដែល​មាន​គោលដៅ​បង្កើត​ឱកាស​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត ​ដល់​ប្រជាជន​ក្នុង​សហគមន៍​មូលដ្ឋាន។ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អេ​អាយ​អេ ខេ​ម​បូ​ឌា​ បាន​សហការ​ជាមួយ​នឹង​អង្គការ​ផ្កាយ​សមុទ្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​គ្រូ​បង្វឹក​សម្រាប់​ការអភិវឌ្ឍន៍​បាល់ទាត់​ពិភពលោក​របស់​ក្លឹប​ Tottenham Hotspur​ ក៏បាន​ចំណាយ​ពេល​នៅ​ទីក្រុង​ភ្នំពេញ​ធ្វើការ​ជាមួយ​កីឡាករ​ និង​គ្រូ​បង្វឹក​ស្ម័គ្រចិត្ត​ជាច្រើន​ ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​បាល់ទាត់​ថ្នាក់​មូលដ្ឋាន ​របស់​អង្គការ​ផ្កាយ​សមុទ្រ​ផង​ដែរ​។​

​កញ្ញា​ ជួប ​វិច្ឆិកា ​ប្រធាន​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្រ​បាន​បន្ថែម​ថា “​ពួក​យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​គាំទ្រ​ដ៏​មានតម្លៃ​មួយ​នេះ​ តាមរយៈ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​នឹង​ក្លឹប​ Tottenham Hotspurs និង​ក្រុមហ៊ុន​អេអាយអេ ខេ​ម​បូ​ឌា។ ការ​ដាក់​បង្ហាញ​និមិត្តសញ្ញា​របស់​អង្គការ​ផ្កាយ​សមុទ្រ ​លើ​អាវ​កីឡា​កំឡុង​ពេល​ការប្រកួត EPL គឺ​កិត្តិយស​ដ៏​ធំធេង​មួយ​សម្រាប់​អង្គការ​របស់​យើង កុមារ និង​ប្រជាជន​កម្ពុជា​ទាំងអស់​ផងដែរ។ វា​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ទទួល​ស្គាល់ ​អំពី​ការងារ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ជម្រុញ​ទឹកចិត្ត​យ៉ាង​ខ្លាំង​មួយ ​ដើម្បី​ឲ្យ​យើង​បន្ត​គាំទ្រ​ដល់​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់​នៅ​កម្ពុជា ដោយ​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ចាប់ពី​កុមារ​ម្នាក់​ទៅ។ ​សូម​បញ្ជាក់​ថា អង្គការ​ផ្កាយ​សមុទ្រ​ប្រើប្រាស់​ការអប់រំ ​ដើម្បី​ផ្លាស់​ប្រែ​ជីវិត​របស់​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់​នៅ​កម្ពុជា ​ដែល​ជា​ប្រទេស​មួយ​មាន​កុមារ​ជិត​ ៤៩% ​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ពហុ​សមាសភាគ​។​ គំនិត​ផ្ដួចផ្ដើម​អប់រំ​របស់​អង្គការ​មួយ​នេះ​ បាន​ផ្លាស់​ប្តូរ​ជីវិត​សិស្សានុសិស្ស​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំ ​ដែល​ពួកគេ​ធ្លាប់​បោះបង់​ការសិក្សា​ រឺ​មិន​ធ្លាប់​បាន​ចូលរៀន​សូត្រ​ពី​មុន​មក​ទេ​។​ សិស្ស​ទាំងនេះ​ទទួល​បាន​ឱកាស​ក្នុង​ការ​ចូលរៀន​ថ្នាក់​អប់រំ​ព​ន្លឿ​ន​ និង​ការ​គាំទ្រ​ដ៏​សំខាន់​ផ្សេងទៀត​ ដូចជា​ការថែទាំ​សុខភាព​អាហារូបត្ថម្ភ​ និង​ការអភិវឌ្ឍន៍​ការងារ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm