ប្រជាជន​ឥណ្ឌា​ ២៧​លាន​នាក់​មិន​អាច​ប្រើ​អ៊ីនធឺណិត​ ខណៈ​នគរបាល​រដ្ឋ Punjab តាម​ប្រមាញ់​ជន​ផ្តាច់ខ្លួន​សាសនា Sikh

2023/03/21 06:53:03 pm        190

​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​ត្រូវបាន​រំខាន​ម្តងទៀត​ក្នុងការ​ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ទូទាំង​រដ្ឋ Punjab ខណៈ​អាជ្ញាធរ​ស្វែងរក​ជន​ផ្តាច់ខ្លួន​សាសនា Sikh​។ សារព័ត៌មាន The Washington Post បាន​រាយការណ៍​ថា លោក Amritpal Singh តាម​ការចោទប្រកាន់​កំពុង​បង្កើត​ភាព​ចលាចល​ដ៏​ធំ​ដែល​កំពុង​រាលដាល ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្នុង​តំបន់​បិទ​បណ្តាញ​អ៊ីនធឺណិត​កាលពី​ចុង​សប្តាហ៍ ហើយ​បាន​បន្ថែម​ពេល​រហូតដល់​ថ្ងៃ​ចន្ទ​សម្រាប់​រយៈពេល ២៤ម៉ោង​ទៀត​។

អាជ្ញាធរ​រដ្ឋ Punjab បាន​ផ្តាច់​អ៊ីន​ធឺ​ណិ​ត​សម្រាប់​ពលរដ្ឋ​ចំនួន ២៧​លាន​នាក់​ដើម្បី​ទប់ស្កាត់​ភាពចលាចល និង​តាម​ដាន​នូវ​អ្វីដែល​អាជ្ញាធរ​ចាត់ទុកថា «​ព័ត៌មាន​ក្លែងក្លាយ​»​។ លោក Singh ទទួល​បាន​ភាព​លេច​ធ្លោ​នៅ​ក្នុង​ចលនា​ជន​ផ្តាច់ខ្លួន Khalistan ដែល​បំផុស​គំនិត​នៃ​ការ​បង្កើត​រដ្ឋ​អធិបតេយ្យ​មួយ​នៅ​រដ្ឋ Punjab។ ប្រជាប្រិយភាព​របស់លោក​បាន​កើនឡើង​យ៉ាងខ្លាំង​កាលពី​ខែកុម្ភៈ នៅពេលដែល​អ្នកគាំទ្ររ​បស់​លោក​បាន​ប្រមូល​ផ្តុំគ្នាសម្រុកចូល​ប៉ុស្តិ៍នគរបាល​ ជា​កន្លែង​ដែល​អ្នកគាំទ្រ​ម្នាក់ទៀត​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​។​ រដ្ឋាភិបាល​ឥណ្ឌាបានដាក់​ឲ្យ​នៅក្រៅ​ច្បាប់​ក្រុម​ផ្តាច់ខ្លួន Khalistan ដែល​បច្ចុប្បន្ននេះ​មាន​អ្នកគាំទ្រ​ច្រើន​នៅ​ទូទាំង​រដ្ឋ Punjab ហើយ​បានទាមទារ​រដ្ឋ​ឯករាជ្យ​មួយ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។

សារព័ត៌មាន Asian Times បាន​រាយការណ៍​ថា យោធា និង​នគរបាលត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​រដ្ឋ Punjab កាលពី​ថ្ងៃអាទិត្យ ហើយ​បាន​ចាប់ខ្លួន​មនុស្ស ១១២នាក់​សម្រាប់​ការតវ៉ា​ដោយមាន​ដាវ និង​ដំបង ស្ថិតនៅតាម​ដងផ្លូវ​ទាមទារ​សេរីភាព​សម្រាប់​លោក Singh។ ក្រុម​អ្នកគាំទ្រ​ដែល​កំពុងតែ​រីក​រាលដាល​នៅ​ទូទាំងប្រទេស​អង់គ្លេស និង​កាណាដាបាន​សម្រុកចូល​ស្ថានទូត​ឥណ្ឌា​នៅ​ទីក្រុង​ឡុង​ដ៍ ដោយ​បំបែក​បង្អួច និង​គ្រវីទង់ជាតិ​ក្រុម​ផ្តាច់ខ្លួន Khalistan​។ អង្គការ​សាសនា Sikh ពិភពលោក​របស់​ប្រទេស​កាណាដា (WSO) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យដោយ​​និយាយថា ​ខ្លួន​ថ្កោលទោស​ប្រតិបត្តិការ​សន្តិសុខ​នៅក្នុង​រដ្ឋ Punjab និង​បំណង​បន្ត​ដើម្បី​ចាប់ ​និង​ឃាត់ខ្លួន​លោក Singh៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm