កម្ពុជាអរគុណជប៉ុន ដែលបានផ្តល់ជំនួយសហប្រតិបត្តិការដល់កម្ពុជាលើវិស័យសុខាភិបាល

2023/03/21 07:21:03 pm        536

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រី Haruko KAMEI ប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា និងលោក Mazamasa SANUI ដែលទើបទទួលបានការតែងតាំងជាប្រធានអង្គការ JICA ថ្មី ប្រចាំ​នៅកម្ពុជា ចូលជួបសម្តែងការគួរសម ​និងជម្រាបលា ក្នុងឱកាសដែលលោកស្រីត្រូវ​បាន​បញ្ចប់​អាណត្តិ​ដឹកនាំអង្គការ JICA ដោយជោគជ័យក្នុងរយៈពេល២ឆ្នាំ ​៥ខែកន្លងមក ព្រមទាំងបានណែនាំប្រធានថ្មីរបស់អង្គការ JICA ​គឺលោក Mazamasa SANUI ។

ជា​កិច្ចចាប់ផ្តើម ​លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់ក្តៅ​ដល់​លោកស្រី Haruko KAMEI និងកោតសរសើរដល់អង្គការ JICA ​ដែល​បាន​ផ្តល់នូវកិច្ច​សហការ​គាំទ្រ​យ៉ាងខ្លាំងក្លាដល់វិស័យសុខាភិបាល ​ជាពិសេសអង្គការ JICA មិនត្រឹមតែជួយគាំទ្រលើផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ ​សុខាភិបាលប៉ុណ្ណោះទេ ​និងថែមទាំង​បាន​ផ្តល់នូវអ្នកជំនាញបច្ចេកទេស ព្រមទាំង​កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ​ធនធានមនុស្សក្នុងវិស័យសុខាភិបាល ​និង​គម្រោង​ពង្រឹង​ប្រព័ន្ធសុខាភិបាល​ជាអាទិភាពនានា​សំដៅលើកកម្ពស់សុខភាព ​និង​សុខុមាលភាព​ប្រជាជន​នៅទូទាំង​ប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ ​លោកស្រី Haruko KAMEI បាន​សំដែង​នូវ​អំណរគុណ ​ដល់ក្រសួងសុខាភិបាល ដែល​តែង​តែផ្តល់ការគាំទ្រ​សម្រប​សម្រួល​ដល់កិច្ច​សហប្រតិបត្តិការកន្លងមក។

លោកស្រី មាន​ក្តីសោមនស្សរីករាយជាពន់ពេក ​ដោយឆ្នាំនេះជាខួបលើកទី៧០ ​នៃ​ចំណងមិត្តភាព​រវាង​ប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា​ និងជាខួបគម្រប់៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ​របស់​ទីភ្នាក់ងារចៃកា និងរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានសំដែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ​និងក្រសួងសុខាភិបាលកម្ពុជា ដែល​អាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​បានទាន់ពេល។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានជម្រាបជូនភ្ញៀវអំពីបទពិសោធន៍​នៃការគ្រប់គ្រង ​ទប់ស្កាត់ ការ​រីករាលដាលជំងឺកូវីដ-១៩​ នៅកម្ពុជា​ក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ដែលជោគជ័យ​នេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច​តេជោ ​ហ៊ុន ​សែន នាយករដ្ឋមន្រ្តី ​។

លោកជំទាវរដ្ឋលេខាធិការ​ ក៏បានថ្លែងអំណរគុណអង្គការ JICA ​និងរដ្ឋាភិបាលជប៉ុន ដែល​បានផ្តល់ជាជំនួយសហ-ប្រតិបត្តិការដល់កម្ពុជាលើផ្នែកសុខភាពមាតា ​និងទារក ការសាង​សង់មន្ទីរពេទ្យ និងផ្តល់ជាឧបករណ៍បរិក្ខារពេទ្យជាច្រើន ក្រោមក្របខ័ណ្ឌជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស និង​ជំនួយ​ឥតសំណង​ដល់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក៏បានឯកភាពចំពោះការលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការលើគម្រោងជាជំហាន​បន្ទាប់របស់អង្គការ JICA ក្នុងការផ្តល់ជា​ជំនួយ​លើ​ការសាងសង់មន្ទីរពេទ្យបន្ថែម ​ការផ្តល់ជាឧបករណ៍សម្រាប់គ្រប់គ្រង​សំណល់វេជ្ជសាស្ត្រ ការ​ពង្រឹង​បន្ថែមលើការគ្រប់គ្រងជំងឺមិនឆ្លង ​និង​ការចាត់​បញ្ជូន​ជំនាញការ ​ជាទីប្រឹក្សាផ្នែកសុខាភិបាល​មក​កម្ពុជា ​ព្រមទាំង​គម្រោង​បណ្តុះបណ្តាល​មុន ​នឹង​ការផ្តល់សេវា ​និង​សំណូមពរដល់​អង្គការ JICA បន្តការ​គាំទ្រ​កិច្ចសហ-ប្រតិបត្តិការនេះជាបន្តទៀត។

លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល​ ក៏បាន​ជូនពរដល់លោកស្រី​អង្គការ JICA ទទួល​បានជោគជ័យថ្មីៗ ​ក្នុងភារកិច្ចថ្មីថែមទៀត៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        136
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm