គ.ជ.ប បិទបញ្ចប់ដំណើរការកំណែជ្រើសរើសមន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត

2023/03/21 07:30:22 pm        572

កំពង់ចាម៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​បានបិទបញ្ចប់ដំណើរការកំណែ​ជ្រើសរើស​មន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៅ​ទូទាំង​ប្រទេស ដែល​នឹងត្រូវចូលរួមបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ខាងមុខ។

បន្ទាប់ពីដំណើរការប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតតាមបណ្តារាជធានី-ខេត្ត ​បាន​បញ្ចប់កាលពីម្សិលមិញនេះ ​នៅថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការរៀបចំ​ការបោះឆ្នោតនៅទូទាំងបានឈានមកដល់ដំណើរ​ការធ្វើកំណែ​លើវិញ្ញាសារបស់បេក្ខជន។ ជាក់ស្តែង គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានចាប់​ដំណើរការពិនិត្យ និងកំណែរួចរាល់លើវិញ្ញាសារបស់បេក្ខជនគ្រប់រូប ​ដើម្បីបញ្ជូន និងផ្តល់ការ​សម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក ឈីម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ​បញ្ជាក់ថា ការធ្វើកំណែលើវិញ្ញាសារបស់បេក្ខជនត្រូវបានបិទបញ្ចប់ ​ហើយត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានា​អំពីសមត្ថភាព​ និងបទពិសោធន៍របស់បេក្ខជននីមួយៗ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ​គូសបញ្ជាក់ទៀតថា ចំពោះមន្រ្តី​លេខាធិការ​ដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គ្រប់រូបត្រូវបានឆ្លងកាត់ការ​ពង្រឹងផ្នែកធនធាន និងសមត្ថភាពច្បាស់លាស់​ធ្វើយ៉ាង​ណា​ឲ្យការអនុវត្តរបស់​មន្រ្តីទាំងអស់​ឈរលើស្មារតី​មិន​លម្អៀង​ និងអព្យាក្រិតភាពក្នុងតួនាទីរបស់ខ្លួន។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ​នីតិកាលទី៧នេះ គ.ជ.ប រៀបចំការជ្រើសរើសមន្រ្តីជិត ១៥ម៉ឺននាក់ ​ដើម្បីជួយដល់ដំណើរទាំងមូល​នៃការ​បោះឆ្នោតជ្រើសរើស​តាំងតំណាងរាស្រ្ត ក៏ដូចជា​ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសជាង​ ២ម៉ឺនការិយាល័យផងដែរ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ​២០២៣ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីចំនួនជាង ៩លាន៧សែននាក់៕ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm