ខេត្តតាកែវ ត្រូវបានប្រកាសជាខេត្តអស់មីនទី១១ ក្រោមគម្រោងសម្តេចតេជោ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2023/03/21 08:14:21 pm        494

តាកែវ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ក្រោម​គម្រោង​គាំទ្រ​ពី​សម្តេច​តេជោ សម្រាប់​សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខ និង​សេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទ​ក្រហមកម្ពុជា ជូនចំពោះរដ្ឋបាលខេត្តតាកែវ ​មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តតាកែវ និងអង្គពិធីទាំងមូល។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកថ្ងៃប្រកាសខេត្តតាកែវអស់មីន គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់​សកម្មភាពមីន​នៅកម្ពុជា ដែលប្រជាជនខេត្តតាកែវទាំងមូល ​បាន​ទទួលនូវសេរីភាពរួចចាកផុត​ពី​គំរាមកំហែង​ដោយ​សារមីនដែលយើងបានដឹង ​ក្រោមម្លប់សន្តិភាពកើតចេញពី ​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើសឡើងថា គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន គឺជា​គម្រោងមួយដ៏អស្ចារ្យ ក្រោមគំនិត​ផ្តួចផ្តើម​ប្រកបដោយកិត្តិបណ្ឌិតរបស់​សម្តេចតេជោ កាល​ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុង​ទិវា​មច្ឆជាតិ នៅអាងទឹកត្រពាំងថ្ម ដែលបានអំពាវនាវដល់​វិស័យ​ឯកជន ចូលរួមធនធាន ​ដើម្បីធ្វើការបោសសម្អាតមីននៅក្នុងឃុំប៉ោយចា និងឈានទៅ​បោស​សម្អាត​នៅទូទាំងប្រទេស។ ការចូលរួមវិភាគទាននេះ​ មិនត្រឹមតែវិស័យឯកជនប៉ុណ្ណោះទេ វាបាន​បង្កើតនូវចលនាជាតិមួយ និងមានការចូលរួមយ៉ាង​ផុលផុស​ពី​សប្បុរសជន ​មន្រ្តីរាជការ កង​កម្លាំងប្រដាប់អាវុធ​ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ​ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ដើម្បីឲ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវភាពសុដុមរមនាស្មើៗគ្នា មិនថានៅទីក្រុង និងទីជនបទឡើយ។ ក្រោមគម្រោងនេះ ផ្ទៃដីមានមីនចំនួន ៩១ គីឡូម៉ែត្រក្រឡា ត្រូវបាន​បោសសម្អាត ហើយខេត្តចំនួន ០៦ ស្រុកចំនួន ១៤ និងឃុំចំនួន ១២ ត្រូវបានប្រកាសជាខេត្ត ស្រុក ឃុំអស់មីន​ ក្នុងនោះរាប់​បញ្ចូល​ទាំងខេត្តតាកែវ របស់យើង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ៣០ ឆ្នាំនេះ ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងចលករមួយដ៏ចាំបាច់ នាំមកនូវកិច្ចគាំពារ ​ការពារសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ។ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយយ៉ាង​សំខាន់​មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយដីរងផលប៉ះពាល់​ទាំង​នោះឱ្យក្លាយជាដីសុវត្ថិភាព​ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ​កម្ពុជា នៅមានរយៈពេលប្រមាណ ៣ឆ្នាំទៀត ​ដែលត្រូវបន្តការបោសសម្អាតមីន​ ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ ស្របតាម​ចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោ​ គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជា​នឹងមិនមានមីនចាប់ពីឆ្នាំ២០២៥ ហើយការគម្រាមដោយសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀត នឹងត្រូវបានកាត់បន្ថយដល់កំរិតអប្បរមា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ​និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់សហគមន៍ផ្តល់ជំនួយ ​ប្រទេសជាមិត្ត ​ដៃគូអភិវឌ្ឍន៍ ​វិស័យឯកជន និង​សប្បុរសជននានា​ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈការផ្តល់ហិរញ្ញប្បទាន សម្ភារៈ និងជំនួយបច្ចេកទេស ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់​ប្រតិបត្តិករបោស​សម្អាតមីនជាតិ ​អន្តរជាតិ ​ដែលបានធ្វើការបោសសម្អាត​ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង​របស់សហគមន៍ ​និងចូលរួមកាត់អត្រាគ្រោះថ្នាក់ឲ្យនៅកម្រិតអប្បបរិមា៕


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        33
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        40
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm