អាល្លឺម៉ង់ និងអូស្រ្តាលីផ្ដល់ជំនួសម្ភារការិយាល័យជូន មូលនិធិជាតិជំនួយសង្គម

2023/03/21 08:49:49 pm        587

ភ្នំពេញ៖ រាជរដ្ឋាភិបាលសហព័ន្ធ អាល្លឺម៉ង់ ​និងអូស្រ្តាលីតាមរយៈអង្គការ GIZ បានផ្ដល់ជំនួយ​ជា​សម្ភារការិយាល័យចំនួន ​៥៩មុខ ជូនដល់ ​ស្ថាប័នមូលនិធិជាតិជំនួយសង្គម របស់កម្ពុជា។ ការប្រគល់សម្ភារការិយាល័យនេះ ​ប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ​ខែមីនា ឆ្នាំ ​២០២៣។

ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យជំនួយសង្គមជួយដល់ ប្រជាពលរដ្ឋ​ក្រីក្រ ​និងងាយរងគ្រោះ រាជរដ្ឋាភិបាលសហព័ន្ធ ​អាល្លឺម៉ង់​ និងអូស្រ្តាលី តាមរយៈអង្គការ GIZ ​បានផ្ដល់​ជំនួយ​ជា​សម្ភារការិយាល័យចំនួន ​៥៩មុខសរុបជាទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ ​ជូនដល់​ ស្ថាប័នមូលនិធិជាតិជំនួយសង្គម។

ឯកឧត្តម ឈួរ សុបញ្ញា ក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិ​ជំនួយ​សង្គម ចាត់ទុកការផ្តល់ជំនួយនេះ ​ជាការរួមចំណែកដ៏សំខាន់ ​ក្នុងការធានាប្រសិទ្ធភាពការងារ របស់មូលនិធិជាតិជំនួយសង្គម។

ឯកឧត្តមបន្តថា​ ការផ្ដល់ជំនួយ ក៏ស្របតាមអនុស្សារណៈដែលបានព្រមព្រាងគ្នាកន្លងមក ដោយ​ផ្តោតលើ ៣ចំណុចធំៗ ​ក្នុងគោលដៅកែប្រែឱ្យស្ថាប័នមូលនិធិជាតិ​ជំនួយសង្គម ក្លាយ​ជាស្ថាប័ន​ឌីជីថល។

ក្នុងឱកាសផ្ដល់ជំនួយសម្ភារជូន មូលនិធិជាតិជំនួយសង្គមនេះ លោកស្រី Corinna Heineke តំណាង​អង្គការ GIZ បានបង្ហាញនូវភាពមោទកភាព ​ដែលបានរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសជួយគាំទ្រដល់ ​មូលនិធិជាតិជំនួយសង្គម។

លោកស្រីបន្តថា GIZ នឹងបន្តកិច្ចសហការល្អប្រសើរ ជួយដល់មូលនិធិជាតិជំនួយសង្គម ធ្វើ​យ៉ាងណា​ឱ្យទាំងមន្រ្តី ទាំងប្រព័ន្ធមានប្រសិទ្ធផល ​ប្រសិទ្ធភាព ​ឆ្លើយតបគ្នា ដើម្បី​អន្តរាគមន៍​ជួយដល់ប្រជាពលរដ្ឋ។

មូលនិធិជាតិជំនួយសង្គម ជាស្ថាប័នថ្មីមាន តួនាទីក្នុងការផ្ដល់​អន្តរាគមន៍​ជំនួយសង្គម និង​សន្តិសុខសង្គម ​ដើម្បី​លើក​កម្ពស់​សុខុមាលភាព​ របស់​ប្រជាជនក្រីក្រ ​និងងាយរងគ្រោះ និងបើក​ផ្ដល់ប្រាក់សោធនជូនមន្ត្រីរាជការស៊ីវិល​ និងអតីតយុទ្ធជនផងដែរ ។

បច្ចុប្បន្ន មូលនិធិជាតិជំនួយសង្គម ​កំពុងអនុវត្តកម្មវិធីជំនួយសង្គម ដូចជា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះក្នុងអំឡុងពេល​ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ​កម្មវិធី​ឧបត្ថម្ភ​ សាច់ប្រាក់​ជូន​ស្ត្រីមានផ្ទៃពោះ ​និងកុមារអាយុក្រោម២ឆ្នាំ ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយរងហានិភ័យ​ ក្នុងអំឡុងពេល​មាន​សម្ពាធអតិផរណា និងកម្មវិធីរបបសន្តិសុខសង្គមផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm