ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាត្រូវបួងសួងតាមក្បួនតម្រា តាមរយៈការដុតភ្លើងចេញពីកម្តៅព្រះអាទិត្យដោយផ្ទាល់ អស់រយៈពេលពីរយប់ពីរថ្ងៃ

2023/03/21 08:59:16 pm        611

សៀមរាប៖ ព្រះរាជាណាចក្រកម្ពុជារៀបចំព្រះរាជពិធី ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ដោយបានរៀបចំបួងសួងតាមក្បួនតម្រា តាមរយៈការដុតភ្លើងចេញពីកម្តៅព្រះអាទិត្យដោយផ្ទាល់ អស់រយៈពេលពីរយប់ ពីរថ្ងៃដើម្បីទទួលបានព្រះអគ្គិជ័យកីឡា សម្រាប់ការរត់ដង្ហែព្រះអគ្គិជ័យកីឡា។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ព្រឹកនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» ទៅកាន់​អត្តពលិក​ដើម្បីរត់ដង្ហែតាមបណ្តាប្រទេសអាស៊ាន ​មុននឹងនាំ​យក​ទៅបំភ្លឺពហុកីឡដ្ឋានជាតិ​មរតកតេជោ ​ដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ​និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។

ឯកឧត្ដមបន្តថា ផ្ដើមចេញពីប្រវត្តិ និងខ្លឹមសារនៃ ព្រះអគ្គិជ័យកីឡា ​ព្រះរាជាណាចក្រកម្ពុជា​រៀបចំ​ព្រះរាជពិធី ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ​ដោយបានរៀបចំបួងសួងតាមក្បួនតម្រា តាមរយៈការដុតភ្លើងចេញពីកម្តៅព្រះអាទិត្យដោយផ្ទាល់អស់រយៈពេលពីរយប់ ​ពីរថ្ងៃ ដើម្បី​ទទួលបានព្រះអគ្គិជ័យកីឡាសម្រាប់ការរត់ដង្ហែព្រះអគ្គិជ័យកីឡា ឆ្ពោះទៅកាន់ការប្រារព្ធ​ពិធី​បើកនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២​ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ឯកឧត្ដម បញ្ជាក់ថា ព្រះរាជាធិបតីរបស់ព្រះអង្គ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា​ក្នុង​សម័យកាលដែលប្រទេសជាតិមានសុខសន្តិភាព​ មានការរីកចម្រើនគ្រប់សព្វវិស័យ ព្រមទាំង​អាចរៀបចំវេទិកាជាតិ ​និងអន្តរជាតិជាច្រើនដើម្បី​ទទួលស្វាគមន៍មិត្ត​ និងភ្ញៀវទេសចរ​ពី​បណ្តាប្រទេសនានា មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        151
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm