កូរ៉េខាងជើង​៖​ ពលរដ្ឋ​ប្រមាណ ​១.៤​លាន​នាក់​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត​បម្រើ​ទ័ព​ប្រយុទ្ធ​ប្រឆាំង​អាមេរិក​

2023/03/21 08:59:23 pm        674

​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា កូរ៉េខាងជើង​បាន​អះអាង​ថា ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ ១.៤​លាន​នាក់​បាន​ស្ម័គ្រចិត្ត​ចូល​រួម ​ឬ​ចុះឈ្មោះ​ជាថ្មី​ចូល​បម្រើ​ក្នុង​យោធា​ជាតិ​ដើម្បី​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក។

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​ចេញ​ផ្សាយ​វីដេអូ​ យុវជន​កូរ៉េខាងជើង​ទូទាំង​ប្រទេស​កំពុង​ចុះ​ឈ្មោះ ឬ​ចុះឈ្មោះ​ថ្មី​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ប្រឆាំង​នឹង​ចក្រពត្តិ​អាមេរិក ហើយ​ប្រហែល ​១.៤លាន​នាក់​បាន​បង្ហាញ​បំណង​ក្នុង​ការចូលរួម​ក្នុង​ជួរ​កងទ័ព​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមីនា។ ដោយឡែក​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា មេដឹកនាំ​របស់​ខ្លួន​លោក Kim Jong Un បាន​តាមដាន​សម​យុទ្ធ​ប្រដូច​ទៅ​នឹង​ការវាយប្រហារ​តប ​ដោយ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ជា​ការ​ព្រមាន​ដល់​សម្ព័ន្ធមិត្ត​ទាំង​២ ដែល​កំពុង​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​យ៉ាង​គគ្រឹក​គ្រេង​។​

​សម​យុទ្ធ​របស់​កូរ៉េខាងជើង​មានការ​ចូល​រួម​ពី​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ប៉ុន្តែ​ខុស​ពី​ទម្លាប់ មី​ស៊ី​ល​នេះ​បាន​ហោះ​ចេញពី​ស៊ីឡូ​ក្រោម​ដី ដែល​ក្រុម​អ្នក​វិភាគ​និយាយ​ថា​នឹង​ជួយ​បង្កើន​ល្បឿន និង​ស្ថិរភាព​ក្នុង​ការ​សាកល្បង​នា​ពេល​អនាគត​នៃ​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ឬ (ICBM)៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm