ដំណើរទស្សនកិច្ចសិក្សារបស់និសិ្សតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មកកាន់ខេត្តសៀមរាប

2023/03/21 09:20:27 pm        181

សៀមរាប ៖ ដំណើរទស្សនកិច្ចសិក្សារបស់និសិ្សតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មកកាន់ខេត្តសៀមរាប រយៈពេល០៣ថ្ងៃ កាលពីថ្ងៃទី១៧-១៨-១៩ ខែមីនា ឆ្នាំ២០២៣។

​ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិតក្រីក្រ អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ហៅកាត់ អ. ម. ត) លោក លាង សំណាត់ ប្រធានក្រុមការងារសិស្ស និស្សិត(អ.ម.ត)ខេត្តកំពត ខេត្តតាកែវ និងក្រុមការងារ បានដឹកនាំនិស្សិតអាហារូបករណ៍(អ.ម.ត) ខេត្តកំពត និងខេត្តតាកែវ សរុប​ប្រមាណ២៥០នាក់​ ធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» និងបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ប្រពៃណីជាតិនាពេលខាងមុខ។

ក្នុងដំណើរទស្សនៈកិច្ចនេះ លោក លាង សំណាត់ បានដឹកនាំនិស្សិតចូលទៅទស្សនានៅវិមាន ឈ្នះ-ឈ្នះ ដើម្បីអោយក្រុមការងារ និងនិស្សិតទាំងអស់បានស្វែងយល់ពីសារសំខាន់នៃសន្តិភាព ការបញ្ចប់សង្គ្រាមស៊ីវិលរយៈ​ពេល​ជិត៥០០ឆ្នាំនៅប្រទេសកម្ពុជា ការកសាងប៉ូលសេដ្ឋកិច្ច ការរៀបចំទីក្រុងឆ្លាតវៃ គុណតម្លៃនៃ​នយោបាយ​ឈ្នះ-ឈ្នះ​ តំបន់បេតិកភណ្ឌប្រវត្តិសាស្រ្ត ស្ថាបត្យកម្មសំណង់វិមានឈ្នះ-ឈ្នះ កីឡាដ្ឋាន មរតកតេជោ ការអភិវឌ្ឍ​ភូមិធម្មជាតិ និងបទពិសោធន៍ល្អលើការគ្រប់គ្រង និងពង្រឹងសាមគ្គីភាពក្រោម​ការដឹកនាំរបស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

តមកនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិភូ និងនិស្សិត អ.ម.ត ខេត្តកំពត ខេត្តតាកែវ និងខេត្តសៀមរាប បានជួបជុំគ្នាជិះកង់ សន្តិភាព ទស្សនាជុំវិញប្រាសាទអង្គរវត្ត និងប្រាសាទនានា ដែលជាបេតិកភណ្ឌជាតិ ក្រោម​បរិយាកាសរីករាយ និងស្និទ្ធស្នាល គួរជាទីមោទនៈ។

នារសៀលថ្ងៃដដែល ក្រុមប្រតិភូ អ.ម.ត បាននាំយកថវិកាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុនី ចំនួន ៣០.០០០.០០០ (សាមសិបលានរៀល )ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបាននាំយកនូវមតិផ្តាំផ្ញើរ សួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោក​ប្រធានមន្ទីរពេទ្យកុមារអង្គរ និងជូនពរអោយលោកប្រធាន និងសហការី នៃមន្ទីរពេទ្យកុមារអង្គរមានសុខភាពល្អ ដើម្បីបន្តបេសកកម្មដ៏មានសារប្រយោជន៍ជួយព្យាបាលកុមារទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ។ នៅរាត្រីនោះដែរ ក្រុមប្រតិភូ អ.ម.ត បានជួបជុំគ្នាទទួលទានអាហារសាមគ្គីក្រោមម្លប់សន្តិភាព ក្នុងបរិយាកាស​ដ៏រីករាយក្រៃលែង៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm