អង្គការ CFC បើក​យុទ្ធនាការ​រត់​តាម Online ទូទាំង​ពិភពលោក​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​សិស្សា​នុ​សិស្ស​នៅ​សៀមរាប​

2021/04/30 10:29:22 am        137

សៀមរាម៖ ​អង្គការ Caring for Cambodia (CFC) បាន​ប្រកាស​រៀបចំ​កម្ម​វិធី​ប្រណាំងប្រជែង​កាយសម្បទា​តាម Online ឬ​រត់​តាម Online ទូទាំង​ពិភពលោក​រយៈពេល ២៨​ថ្ងៃ​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នៅ​ខេត្ត​សៀមរាប។ កម្មវិធី​នេះ​ទទួល​បាន​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​សែ​ល​កាត ខណៈ​គ្រោង​ចាប់ផ្ដើម​យុទ្ធនាការ​នេះចាប់ពី​ថ្ងៃ​ទី​១ រហូតដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១។​​

​លោក អ៊ុង សា​វី អគ្គនាយក​ប្រចាំ​ប្រទេស​របស់​អង្គការ CFC បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​កម្មវិធី​ប្រចាំ​ឆ្នាំ​លើក​ទី​២ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មានការ​រាតត្បាត​កាន់​តែ​ខ្លាំង ក្រុមការងារ​រៀបចំបានសម្រេច​ផ្លាស់ប្ដូរ​ទៅជា​ការ​រត់​តាម Online ដោយ​បើកចំហ​រយៈពេល ២៨​ថ្ងៃ សម្រាប់​អ្នកមាន​បំណង​ចង់​ចូលរួម​ទាំងអស់ នៅ​ទូទាំង​ពិភពលោក។​ ​លោក​បន្ដថា ដោយសារ​ជំងឺ​កូ​វីដ​-១៩ កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សហគមន៍ ពិសេស​សិស្សដែល​កំពុង​ស្នាក់​នៅ និង​រៀនសូត្រ​ក្នុង​ខេត្ត​សៀមរាប ទើប​អង្គ​ការរៀបចំ​កម្មវិធី​នេះដើម្បី​ស្វែងរក​ថវិកា​ជា​ចាំបាច់ ក្នុង​ការ​ជួយ​សម្រួល​ដ​ល់​សិស្សានុសិស្ស​ទាំងនោះ តាមរយៈ​យុទ្ធនាការ​រត់​តាម Online ទូទាំង​ពិភពលោក​នេះ ហើយ​លោក​ក៏​រំពឹង​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​កុះករ​ផង​ដែរ។​

​ទន្ទឹម​ជាមួយគ្នា​លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ក្នុង​ការ​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម និង​លើកកម្ពស់​ការ​អប់រំ​របស់​សិស្សានុសិស្ស តាមរយៈ​សកម្មភាព​កីឡា​មួយ​នេះ ខណៈ​បច្ចុប្បន្ន​ក៏​មាន​បុគ្គល​ល្បីៗ​មួយ​ចំនួន បាន​ចូលរួម​យុទ្ធនាការ​នេះ​ដែរ ដូចជា​កីឡា​ការិនី​គុណ​ចម្រុះ អែម សុ​វណ្ណា​រី​, លោក ឡាយ ប៊ុន​ឡេង និង​លោក កែវ សៀក ជាដើម។​ ​គួរ​បញ្ជាក់​ថា កន្លងមក​កីឡា​ការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី គឺ​បាន​ប្រកាស​ចូលរួម​កម្ម​វិធី​សប្បុរសធម៌​នេះ​រួច​មក​ហើយ ដោយ​នាង​បាន​ដាក់​គោលដៅ​ស្វែងរក​ថវិកា ១៨០​ដុល្លារ សម្រាប់​ការ​សិក្សា​របស់​ក្មេង​ម្នាក់​រយៈពេល ១​ឆ្នាំ តែ​នាង​បានសម្រេច​លើស​ការ​រំពឹង​ទុក​ដោយ​ទទួល​បាន​រហូត​ដល់ ៣០៥​ដុល្លារ​ឯណោះ។ សុ​វណ្ណា​រី បាន​សម្ដែង​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំងចំពោះ​ការ​បាន​ចូលរួម​កម្មវិធី​នេះ ​ដើម្បី​ជួយ​គាំទ្រ​ដល់​អង្គការ CFC កំពុង​ត្រូវការ​ចាំបាច់៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        64
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        93
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm