រដ្ឋ​ម​ន្រី្ត​ក្រសួង​ធម្មការ និង​សាសនា អញ្ជើញ​ជា​អធិបតីក្នុង​កម្មវិធី​នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់ នឹង​សង្គមលើក​ទី​២៧៣

2023/03/22 12:45:10 am        624

ភ្នំពេញ៖ នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់ នឹង​សង្គម នៃ​ក្រសួង​ធម្មការ និង​សាសនា ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នា​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់ នឹង​សង្គមលើក​ទី​២៧៣ ស្មើនឹង ៩៤៤​ចំណងជើង​ព្រះ​ធ​ម៌។​

​នាឱកាស​បើក​នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់ នឹង​សង្គម លើក​ទី​២៧៣ មានការ​សម្តែង​ព្រះធម៌​អំពី កោធ​វគ្គ ដោយ​ព្រះ​អរិយវង្ស ហង្ស សា​វី ព្រះ​រាជាគណៈ​ថ្នាក់​ត្រី ជា​ព្រះប្រធាន​ព្រះរាជ​លេខាធិការដ្ឋាន នៃ​សម្តេចព្រះ មហាសង្ឃរាជ គង់នៅ​វត្ត​បទុម​ធម្មយុត្ត ស្ថិតក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​ប្រធាន សម្របសម្រួល និគមវចនៈ សរុប​ខ្លឹមសារ​។​

-​ព្រះ​ពោធិ​ធម្ម​មុនី ហួត សុធា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ជា​ព្រះ​ពោធិសត្វ​មហា​មគ្គា​នុ​រក្ស ព្រះ​មេគណ គណៈធម្មយុត្តិកនិកាយ​ខេត្តពោធិ៍សាត់​, សម្ដែង​អំពី​៖ សេចក្តី​ក្រោធ​ជាហេតុ​ឱ្យ​កើត​សេចក្តី​វិនាស​។​

-​ព្រះ​ចំរុង​បំរុង​រតន៍​សាសន៍​ស​ក្ខា​មុនី វ៉ឹ​ង ចំ​រ៉ុង ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​ធម្មធរ​គណ​គណៈ​ធម្ម យុ​ត្តិ​ក​និកាយ​ខេត្តតាកែវ និង​ជា​ព្រះ​អនុគណ​គណៈធម្មយុត្តិកនិកាយ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ គង់នៅ​វត្ត​ធម្ម​វិ​ន​យា​រាម​, សម្តែង​អំពី​៖ សេចក្តី​ក្រោធ​គ្រប​សង្កត់​នូវ​ជន​ណា សេចក្តី​ងងឹត​រមែង​មាន​ប្រាកដ​ដល់​ជន​នោះ ក្នុង​កាលនោះ​ដែរ​។

ឆ្លៀត​ក្នុងឱកាស​នោះ​ឯកឧត្តម ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងថា ព្រះធម៌​ទេសនា​ជួយ​អប់រំ​ទូន្មាន កូន​ខ្មែរ​គ្រប់រូប​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​អំពើ​ល្អ សីលធម៌ គុណធម៌ ចរិយា​ធម៌ សេចក្ដីថ្លៃថ្នូរ​នៅក្នុង​សង្គម​។ បង្ការ​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ ចៀស​ផុតពី​គ្រឿងញៀន គ្រឿង​ស្រវឹង​, ពី​ការជួញដូរ​មនុស្ស ចៀស​ផុតពី​អំពើហិង្សា​ក្នុង​គ្រួសារ និង​ក្នុងសង្គម​។ បង្ការ​គ្រោះថ្នាក់ ចរាចរណ៍​, ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​។ រួមចំណែក​រក្សា ភូមិ ឃុំ មាន​សុវត្ថិភាព​។

អក្ខរកម្ម​ឆ្ពោះទៅរក​ការសិក្សា​ពេញ​មួយជីវិត​។​ការចិញ្ចឹម​កូន​បែប​វិជ្ជមាន និង​ដើម្បី​រួមគ្នា​ទប់ ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩(COVID-19) និង​អនុវត្ត​វិធានការ​“៣​ការពារ និង​៣​កុំ​» និង​ជួយ​ផ្សព្វផ្សាយ​ពី​ហានិភ័យ ដែល​កើតឡើង​ពី​ផ្សែង​ធូប ផ្សែង​ភ្លើងទៀន ក៏ដូចជា​ផ្សែង​ដុត​ក្រដាស​ចិន​សែ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​កាត់​បន្ថយ ព្រោះ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំងណាស់​៕ អត្ថបទ៖ រដ្ឋា​​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        70
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm