សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអង្គការ កូពា បន្តកិច្ចសហការបន្ថែមលើសកម្មភាពកិច្ចការស្រាវជ្រាវវិស័យសកិកម្ម

2023/03/22 02:53:51 am        147

ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ឬហៅថា អង្គការ កូពា (KOPIA KOREA Partnership for Innovation of Agriculture) នាថ្ងៃទី២០ មីនា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តនូវកិច្ចសហការបន្ថែមទៅលើសកម្មភាពកិច្ចការស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា។

​ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងពិធីចុះអនុស្សរណៈ​យោគ​យល់​គ្នានេះ បានសម្តែងការអរគុណ និងកោតសរសើរចំពោះកិច្ចសហការនាពេលកន្លងមក ក្នុងការជួយគាំទ្រដល់​សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសង្ឃឹមថា កិច្ចសហការនេះ នឹងបន្តទៅមុខទៀតយ៉ាងរលូន ជាពិសេស​ជួយដល់​សិស្សនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ និងមានកម្មវិធីហាត់ការ ដែលផ្តល់ចំណេះជំនាញ ក្នុងការធ្វើកសិកម្ម​ឲ្យមាន​ប្រសិទ្ធិភាព។ ឯកឧត្តមបណ្ឌិត បានបន្តថា បន្ថែមពីនេះទៀត នឹងយកចិត្តទុកដាក់ក្នុងការ​បញ្ជូនសិស្សនិស្សិត​ទៅសិក្សា​ស្រាវជ្រាវលើផលិតកម្មដំណាំពោត នៅឯស្ថានីយស្រុកបន្ទាយដែក ដែលអាចឲ្យសិស្សនិស្សិត ទទួលបាននូវចំណេះ​ពិតៗ ផ្សារភ្ជាប់នឹងការអនុវត្ត ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងគ្នា។

បើតាមលោក សុង យ៉ុងជូ (Song Young-Ju) នាយកនៃមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ បានលើកឡើងថា ការ​ជួយគាំទ្រដល់សិស្សនិស្សិតកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៏ អោយមានលទ្ធផលល្អ។ បន្ថែមពីនេះ ការជួយគាំទ្រក្នុងការផ្តល់គម្រោងផ្សេងៗ ដូចជា គម្រោងដំណាំដំឡូងបារាំង គម្រោងដំណាំផ្សិត គម្រោងសត្វល្អិត និងការជួយផ្នែកហរិញ្ញវត្ថុជាដើម គឺក្នុងគោលបំណង​សំរេចបាននូវលទ្ធផល​ល្អប្រសើរសម្រាប់កម្ពុជានាពេលអនាគត៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        76
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        99
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm