ព្រះរាជ​ពិធី​សុំ និង​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នឹង​ក្លាយជា​គំរូ និង​មរតក​ដ៏​យូរអង្វែង​

2023/03/22 04:11:28 pm        507

​ស៊ីហ្គេម៖ ព្រះរាជ​ពិធី​សុំ​ភ្លើង​ព្រះ​អគ្គិ​អាទិទេព​កីឡា និង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិ​ជ័យ​កីឡា ក៏ដូចជា​ពិធី​ដង្ហែនៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាន​ប្រ​ព្រឹ​ត្ដទៅ​ដោយ​ជោគជ័យ និង​ទទួល​បានការ​សាទរ​ជាខ្លាំងពី​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កីឡា​ចលនា​អូឡាំពិក​ក្នុង​តំបន់ ខណៈ​អ្នកជំនាញ​រំពឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះនឹង​ក្លាយជា​គំរូ និង​មរតក​ដ៏​យូរអង្វែង​សម្រាប់​អ្នកជំនាន់ក្រោយ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ មានប្រសាសន៍ថា ព្រះរាជ​ពិធី​សុំ និង​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះត្រូវបាន​រៀបចំឡើង​យ៉ាង​អធិកអធម ​បំផុត តាម​លំនាំ​ព្រឹត្តិការណ៍​អូឡាំពិក​បុរាណ។ តែ​អ្វីដែល​អស្ចារ្យ​នោះគឺ​ការរៀបចំ​នៅ​ទីតាំង​ដ៏​អច្ឆរិយនៃ​តំបន់​អង្គរ ដែល​ជំរុញ​ឲ្យ​គុណ​តម្លៃ​នៃ​ព្រះ​រាជពិធី​នេះកាន់តែ​អធិកអធម និង​ទទួលបាន​ការសរសើរ​ថែមទៀត។​ ​ប្រតិបត្តិ​ករ​កីឡា​ឆ្នើម​កម្ពុជា​ដដែល​បន្ដថា អ្វីដែល​កម្ពុជា​បានរៀបចំ​នេះនឹងត្រូវ​បាន​ចារ​ទុកជា​ប្រវត្តិសាស្ដ្រ ពិសេស​ទុកជា​ស្នាដៃ និង​គំរូ​មួយសម្រាប់​ប្រទេស​ផ្សេងៗ ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ផ្ទាល់សម្រាប់​យក​អនុវត្ត នៅពេល​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្ដរជាតិ​ធំៗ ជាក់ស្ដែង​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ីឆ្នាំ​២០២៩ ជាដើម។​

​គួរ​ដឹងថា ក្រោយ​ព្រះរាជពិធី​សុំ​ព្រះ​អគ្គិ​អាទិទេព​កីឡា និង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា ក៏ដូចជា​ពិធី​ដង្ហែ​ភ្លើង​គប់​ជុំវិញ​វង់​តូច​ប្រាសាទអង្គរវត្ត ព្រះ​អគ្គិជ័យ​កីឡាត្រូវបាន​យកទៅ​រក្សាទុក​នៅ​វត្ត​រាជ​បូ​ណ៌​មួយ​យប់​ថ្ងៃទី​២១ ខែមីនា មុន​ដង្ហែ​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ាននៅ​ថ្ងៃទី​២២ ខែមីនា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បេសកជន​ពិសេស ដើម្បី​ដឹកនាំ​ប្រតិភូ និង​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាតាម​ប្រទេស​នីមួយៗ ដោយ​ផ្ដើម​ពី​ប្រទេស​វៀតណាម​មុនគេរហូតដល់​ប្រទេស​ឡាវ​ក្រោយ​គេ មុន​ត្រឡប់​ចូល​កម្ពុជា​វិញនៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ ខាងមុខ។​ ​ក្រោយ​ដង្ហែ​ម​តាម​បណ្ដា​ប្រទេស​អាស៊ាន និង​ត្រលប់មក​កម្ពុជា​វិញ ទើប​បន្ដ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាជុំវិញ​បឹង​ទន្លេសាប ដោយ​ផ្ដើម​ពី​រាជធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និង​កំពង់ចាម ចាប់ពី​ថ្ងៃទី​២៩ ខែមេសារហូតដល់​យប់​ថ្ងៃទី​០៥ ខែឧសភា ត្រូវ​ដង្ហែ​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm